ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅឆ្នាំខាងមុខនឹងត្រូវធ្វើឡើងនៅខែសីហាវិញ
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំខាងមុខ នឹងត្រូវធ្វើឡើងនៅខែសីហាវិញ។ លោកបានថ្លែងបែបនេះ មុនពេលបើកប្រធានវិញ្ញាសា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលរៀបចំការប្រឡងបាក់ឌុបនៅខែតុលា ក្នុងពេលនេះ ព្រោះចង់បង្ខិតការប្រឡងនេះឱ្យដូចពេលមុន ដែលធ្វើឡើងនៅខែសីហា មុនពេលកូវីដ-១៩ ដោយសារបញ្ហាកូវីដ ការប្រឡងត្រូវបានរុញរហូតមកដល់ខែមករា ឬខែធ្នូ។ ដូច្នេះ លោកចង់បង្ខិតឱ្យមកដល់ខែសីហា ដើម្បីឱ្យអ្នកដែលប្រឡងចប់ហើយមានឱកាស ដាក់ពាក្យទៅរៀននៅបរទេស ឬក៏ទទួលអាហារូបករណ៍នៅបរទេស។ លោកថា នៅបរទេសបវេស្សនកាល គឺចាប់ផ្តើមនៅខែកញ្ញា ហេតុដូច្នេះទើបឆ្នាំនេះ ការប្រឡងបាក់ឌុបរុញមកខែតុលា ហើយនៅឆ្នាំខាងមុខ នឹងរុញទៅខែសីហាវិញ ដែលនឹងមិនមានបញ្ហាប្រឈបមជាមួយនឹងការលិចទឹកនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ ដោយសារមានភ្លៀងធ្លាក់ធ្វើឱ្យមណ្ឌលប្រឡងមួយចំនួនមានការជន់លិច ប៉ុន្តែក្រសួងបានត្រៀមក្នុងការដោះដូរមណ្ឌលប្រឡងផងដែរ ដោយមណ្ឌលខ្លះ ដូចជា មណ្ឌលកំពង់ចាម និងសៀមរាប គឺអាចធ្វើការដោះដូរមណ្ឌលបាន ចំណែកមណ្ឌលមួយចំនួននៅរាជធានីភ្នំពេញ ដែលបានរងការជន់លិច អាជ្ញាធរក៏បានធ្វើការដោះស្រាយរួចហើយដែរ ដើម្បីធានាដល់មណ្ឌលប្រឡងទាំងនោះអាចដំណើរការប្រឡងបានជាធម្មតា៕
ដោយ៖ គេន ម៉ាលិះ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


