ជីវិតកម្សាន្ដ
អ្នកនាង អុឹម សុគន្ធា អះអាងថា នឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជា
អ្នកនាង អុឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 បានប្រកាសប្តេជ្ញានឹងអះអាងថាអ្នកនាងនឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗបន្តទៀត ។

ការប្រកាសរបស់អ្នកស្រី អុឹម សុគន្ធា នេះបន្ទាប់ពីកើតមានរឿងដ៏ចម្រូងចម្រាស់ និងកំពុងក្លាយជាប្រធានបទក្តៅដូចទឹកបាក់ទំនប់ ក្រោយពេលអ្នកគ្រប់កម្មវិធី MGI របស់ថៃ គឺលោក ណាវ៉ាត់ បានប្រមាថមើលងាយមកលើក្រុមការងាររៀបចំរបស់កម្ពុជា ដែលបានផ្តាច់សិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះទាំងពាក់កណ្តាលទីដោយការប្រមាថ។
បើតាមខ្លឹមសាររបស់អ្នកនាង អុឹម សុគន្ធា បានបញ្ជាក់ កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយបានលើកឡើងដូច្នេះថា “តើបងប្អូនគាំទ្រទេ ឆ្នាំក្រោយគ្មានកម្មវិធីឈ្មោះថា Miss Grand នៅប្រទេសកម្ពុជាទេខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងបិទកម្មវិធីនឹងចោល”។

អ្នកនាង អុឹម សុគន្ធា ក៏បានប្រកាសនឹងរៀបចំធ្វើសន្និសិតសារព័ត៌មាន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ព្រឹកនេះដើម្បីបកស្រាយលម្អិតទាក់ទងនឹងរឿងរ៉ាវដែលបានកើតឡើងកន្លងមក រវាងក្រុមការងាររៀបចំរបស់កម្ពុជាជាមួយលោក ណាវ៉ាត់ ផងដែរ។
ទោះបីជាយ៉ាងណា កាលពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញស្រាប់តែផ្ទុះនូវរឿងដ៏រសើបថ្មីកើតឡើងថែមទៀត បន្ទាប់ពីមានដំណឹងថា ភាគីថៃ(លោក ណាវ៉ាត់) បានព្យាយាមទាក់ទងដើម្បីទិញបវរកញ្ញាខ្មែរទៅចូលរួមប្រកួត MGI 2024 ជំនួសកញ្ញា ប៊ី សុធារី ខណ:មានការជួយអន្តរាគមន៍អតីតអ្នកគ្រប់គ្រងកម្មវិធី MGC ចាស់ទៀតផង។
តែយ៉ាណាមិញ ជុំវិញរឿងរ៉ាវនេះ បវរកញ្ញាដែលល្បីថា ជាអ្នកដែលត្រៀមជំនួសកញ្ញា ប៊ី សុធារី ក៏បានចេញមុខបដិសេធរួចរាល់ហើយ មិនមានការបញ្ជាក់ជាក់លាក់។ ដោយឡែក ពាក់ព័ន្ធនឹងអតីតអ្នកគ្រប់គ្រងកម្មវិធី MGC ដែលថាបានទាក់ទងទៅលោកណាវ៉ាត់ ក៏មិនទាន់មានការអះអាងច្បាស់លាស់ពីសាមុីខ្លួននោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


