ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្កើនមូលនិធិសហប្រតិបត្តិការទ្វេដងជាមួយអាស៊ាន ដល់ឆ្នាំ២០២៧
ដើម្បីគាំទ្រដល់គម្រោងសំខាន់ៗនៅក្នុងតំបន់អាស៊ាន លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី១០ខែតុលាថា ប្រទេសរបស់លោកនឹងបង្កើនមូលនិធិសហប្រតិបត្តិការទ្វេដង កើនឡើងដល់ ៤៨លានដុល្លារក្នុង១ឆ្នាំៗរហូតដល់ឆ្នាំ២០២៧ខាងមុខ។

ការសន្យានេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅប្រទេសឡាវ បន្ទាប់ពីភាគីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ វាគឺជាការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៤ឆ្នាំ បន្ទាប់ពីអាស៊ាននិងកូរ៉េខាងត្បូងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកម្រិតទាបក្នុងឆ្នាំ២០១០។
កូរ៉េខាងត្បូង គឺជាដៃគូសន្ទនាទីប្រាំមួយរបស់អាស៊ានដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា។
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លោក Yoon បាននិយាយថា ក្នុងនាមជាដៃគូសម្រាប់វិបុលភាពរួមគ្នា ភាគីទាំងពីរនឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃគ្រប់វិស័យ។
ភាគីទាំងពីរ បានឯកភាពបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកូរ៉េ-អាស៊ាន និងពង្រីកកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ និងឧស្សាហកម្មការពារជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងការវិនិយោគ បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអ៊ីនធឺណិត ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបច្ចេកវិទ្យាទំនើបៗដូចជា យានជំនិះអគ្គិសនី បញ្ញាសិប្បនិម្មិត និងអាគុយ។
អាស៊ាន-កូរ៉េខាងត្បូង នឹងចាប់ផ្តើមគម្រោងការច្នៃប្រឌិតឌីជីថលនៅចុងឆ្នាំ២០២៤នេះ ជាមួយនឹងការវិនិយោគដែលមានតម្លៃ ៣០លានដុល្លារ ដែលបានគ្រោងទុករហូតដល់ឆ្នាំ២០២៨។
នៅក្នុងវិស័យថាមពលស្អាត ភាគីទាំងពីរនឹងរួមគ្នាកាត់បន្ថយការបំភាយកាបូន និងមេតាន ក្រោមទុនវិនិយោគ ១៩លានដុល្លារនៃកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េលើគម្រោងកាត់បន្ថយមេតានក្នុងរយៈពេល៣ឆ្នាំខាងមុខ។
កូរ៉េខាងត្បូង និងអាស៊ាន ក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៧ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរបរិយាកាសធុរកិច្ច។
អាស៊ានគឺជាដៃគូពាណិជ្ជកម្ម និងទិសដៅវិនិយោគធំទីពីររបស់កូរ៉េខាងត្បូង ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៨៧,២ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។
មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដើម្បីលើកកម្ពស់គម្រោងដែលបានព្រមព្រៀងក្នុងវិស័យសំខាន់ៗចំនួនបី រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ធនធានមនុស្ស និងការផ្លាស់ប្តូរវប្បធម៌ និងការសិក្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


