ព័ត៌មានអន្ដរជាតិ
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
ក្រៅពីបង្កទុក្ខលំបាកដល់មនុស្សហើយនោះ ព្យុះសង្ឃរា Milton ក៏វាយប្រហារសួនសត្វផងដែរដោយបណ្តាលឲ្យសត្វជាច្រើនរួចពីទ្រុង ហើយសូម្បីតែសត្វព្រៃក៏ផ្អើលដែរ ជាពិសេសមានអ្នករដ្ឋ Florida ម្នាក់បានថតជាប់សត្វក្រពើ វារមកជិតរថយន្តរបស់ខ្លួន។

ពាក់ព័ន្ធរឿងនេះ អ្នកជំនាញសត្វព្រៃព្រមានថា ដោយសារតែព្យុះ Milton មានសត្វជាច្រើនដែលកំពុងផ្អើលហើយរកផ្លូវទៅកន្លែងដើមវិញ ដូច្នេះពួកវាកំពុងស្ថិតនៅពាសពេញផ្លូវឬអាចចូលទៅក្នុងផ្ទះរបស់ពលរដ្ឋទៀតផង។
រឿងដែលគេបារម្ភគឺថា សត្វក្រពើគឺសម្បូរខ្លាំងណាស់នៅក្នុងរដ្ឋ Florida ពោលគឺមាននៅពាសពេញតាមទន្លេស្ទឹងបឹងបួ ហើយគេរកឃើញក្រពើនៅតំបន់ទាំង៦៧របស់រដ្ឋនេះ។

ក្រៅពីក្រពើ មន្ត្រីសត្វព្រៃក៏ព្រមានឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វសាហាវផ្សេងទៀតផងដែរ ដែលពួកវាអាចសំងំលាក់ខ្លួននៅក្នុងផ្ទះ។
សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង។

គិតត្រឹមព្រឹកថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ដោយសារព្យុះនេះ បានកើនដល់១៦នាក់ហើយ ខណៈគេបារម្ភថា តួលេខជនរងគ្រោះនឹងបន្តឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើនកំពុងបាត់ខ្លួន។
ក្រៅពីឆក់យកជីវិតមនុស្ស ព្យុះ Milton ក៏បង្កទុកវេទនាដល់មនុស្សរាប់លាននាក់ផងដែរ ពោលគឺបានផ្តាច់អគ្គិសនីដល់ផ្ទះជាង៣.៣លានខ្នងនិងអាជីវកម្មរាប់ម៉ឺនកន្លែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅរដ្ឋ Florida កើនឡើងកាន់តែច្រើន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


