ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ផ្សារទំនើប Aeon ខាតប្រាក់ជាង ៧ លានដុល្លារ ចំពោះការលុបចោលគម្រោងនៅហាណូយ
កាសែត The Investor វៀតណាម បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផ្សារទំនើបយក្សរបស់ជប៉ុន Aeon បានខាតបង់ប្រាក់សរុបប្រមាណ ៧,៤ លានដុល្លារ ចំពោះការលុបចោលនូវគម្រោងសាងសង់ផ្សារទំនើបថ្មីទី៣នៅទីក្រុងហាណូយរបស់ខ្លួន។

ក្រុមហ៊ុនបានឱ្យដឹងក្នុងរបាយការន៍វាយតម្លៃលទ្ធផលប្រចាំត្រីមាសរបស់ខ្លួនថា គម្រោងដែលលុបចោលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨,០៣ ហិចតា ស្ថិតនៅខណ្ឌ Hoang Mai នៃរដ្ឋធានីហាណូយ។ ផែនការព្រាងនៃគម្រោងនោះត្រូវបានអាជ្ញាធរវៀតណាមអនុម័ត កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ប៉ុន្តែក្រោយពីនោះ គឺមិនឃើញមានដំណើរការសាងសង់ជាដុំកំភួនអ្វីនោះទេ។
Aeon មិនបានបញ្ជាក់ជាព័ត៌មាន ឬសេចក្ដីលម្អិតពីការលុបចោលគម្រោងសាងសង់ដដែលនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរបាយការន៍វាយតម្លៃលទ្ធផលប្រចាំត្រីមាស ក្រុមហ៊ុន Aeon បាននិយាយថា ចន្លោះពីខែមីនា ដល់ខែសីហា ឆ្នាំ ២០២៤ ដែលជាឆមាសទី១នៃឆ្នាំសារពើពន្ធ ២០២៤ ខ្លួនបានកត់ត្រាពីប្រាក់ចំណេញប្រតិបត្តិការចំនួន ១៦,២ លានដុល្លារ ក្នុងប្រទេសវៀតណាម ដោយកើនឡើង ២១,២ ភាគរយ ខណៈប្រាក់ចំណូលប្រតិបត្តិការវិញ មានប្រមាណ ៥៤,៩ លានដុល្លារ ដោយកើនឡើង ១៤,៥ ភាគរយ។
តួលេខនេះបង្ហាញថា វៀតណាមជាទីផ្សាររបស់ក្រុមហ៊ុន Aeon ដ៏ធំបំផុតទី៣ទូទាំងពិភពលោក និងធំបំផុតទី១នៅអាស៊ីអាគ្នេយ៍។ Aeon បានមើលឃើញថា ប្រតិបត្តិការដ៏រឹងមាំក្នុងប្រទេសវៀតណាម កើតឡើងដោយសារតែភាពជោគជ័យរបស់ហាងទំនិញក្នុងផ្សារទំនើបដែលមានស្រាប់។ បច្ចុប្បន្ន Aeon មានផ្សារទំនើបធំៗក្នុងប្រទេសវៀតណាម ប្រមាណ ៧ សាខា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


