ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃថានឹងតាមប្រមាញ់អតីតសមាជិកបក្សភឿថៃដែលសង្ស័យក្នុងបទសម្លាប់រង្គាល
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីនឹងស្វែងរកការចាប់ខ្លួនអតីតសមាជិកសភានៃគណបក្សភឿថៃដែលទើបដាក់លិខិតលាលែង១ថ្ងៃទាំងតួនាទីក្នុងគណបក្សនិងតួនាទីក្នុងរដ្ឋសភា។

យោងការចុះផ្សាយរបស់សារព័ត៌មាន Khaosod English រដ្ឋាភិបាលថៃនឹងធ្វើការជាមួយប៉ូលិស Interpol ដើម្បីស្វែងរកចាប់ខ្លួនអតីតសមាជិកសភាគណបក្សភឿថៃ លោកឧត្តមសេនីយ Phisarn Rattanawongkhiri ដែលសង្ស័យថា បានរត់គេចខ្លួនទៅកាន់ប្រទេសអង់គ្លេស ក្រោយមិនបានឡើងសវនាការលើសំណុំរឿងកាលពី២០ឆ្នាំមុនជាប់ព័ន្ធការសម្លាប់រង្គាលក្នុងអំពើហិង្សា។
យោងសារព័ត៌មានថៃដែលចេញផ្សាយមុននេះបន្តិច លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា លោក Phisarn Rattanawongkhiri ជាសមាជិកសភានៃគណបក្សភឿថៃ បានបញ្ជូនអ្នកតំណាងឱ្យដាក់ឯកសារលាលែងពីតំណែងរបស់លោក ដែលមានសុពលភាព ថ្ងៃទី១៤ខែតុលាតទៅ។
ក្នុងលិខិតលាងលែងនោះ Phisarn បានលើកហេតុផលព្យាបាលជំងឺ ហើយលោកនឹងវិលមកពន្យល់ផ្ទាល់មាត់វិញនៅពេលសុខភាពលោកប្រសើរឡើង។
លោក Phisarn គឺជាជនសង្ស័យក្នុងសំណុំរឿងបំបែកហ្វូងបាតុករជនជាតិមូស្លីម នៅមុខប៉ុស្តិ៍ប៉ូលិស Tak Bai ក្នុងខេត្ត Narathiwat កាលពី២០ឆ្នាំមុន ដែលពេលនោះលោកជាមេបញ្ជាការកងទ័ពភូមិភាគទី៤។ សកម្មភាពរបស់យោធាក្នុងការបង្ក្រាបបាតុករនាពេលនោះបណ្តាលឱ្យអ្នកតវ៉ា៧នាក់ស្លាប់ ហើយការគប់គ្រាប់បែកផ្សែងចូលក្នុងរថយន្តបានបណ្តាលឲ្យមនុស្ស៧៨នាក់ស្លាប់ដោយសារថប់ដង្ហើម។

លោក គឺជាចុងចម្លើយម្នាក់ក្នុងចំណោម៧នាក់ ដែលដាក់ពាក្យប្តឹងដោយគ្រួសារនានៃជនរងគ្រោះដែលបានស្លាប់ចំនួន៤៨នាក់។ កាលពីសប្តាហ៍មុន តុលាការខេត្ត បានចេញដីការចាប់ខ្លួនលោក Pisarn ដែលបរាជ័យក្នុងការបង្ហាញខ្លួននៅអង្គសវនាការ។ នេះបើយោងតាមការសារព័ត៌មាន The Nation៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


