ព័ត៌មានអន្ដរជាតិ
លោក ស៊ូថេប ធឿកស៊ូបាន់ នឿយណាយក្នុងការតវ៉ាប្រឆាំង ព្រោះនាំរឿងក្តីក្តាំជាប់មិនដាច់
អតីតមេដឹកនាំក្រុមអាវលឿងដ៏មានប្រជាប្រិយភាពលោក ស៊ូថេប ធឿកស៊ូបាន់ (Suthep Thauksubann) បានប្រកាសថា លោកនឹងមិនទៅដឹកនាំចលនាបាតុកម្មតវ៉ាជាថ្មីទៀតទេ ដោយសារតែលោកបានដឹកនាំចលនាតវ៉ាបាតុកម្មប្រឆាំងកាលពីមុន នាំឲ្យមានរឿងក្តីក្តាំជាប់ខ្លួនដោះស្រាយមិនទាន់ចប់រហូតមកដល់សព្វថ្ងៃ។

ការប្រកាសបែបនេះរបស់លោក ស៊ូថេប ធឿកស៊ូបាន់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានចលនាបាតុកម្មតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតល្បែងកម្សាន្តគ្រប់ប្រភេទ រួមទាំងបនល្បែងកាស៊ីណូផងដែរ ដែលរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយគណបក្សភឿថៃកំពុងដុតដៃដុតជើងចង់ឱ្យច្បាប់មួយនេះចេញឱ្យបានឆាប់ ដើម្បីបើកផ្លូវឱ្យថៃមានសិទ្ធិអាចបើកបនល្បែងកាស៊ីណូស្របច្បាប់បាននាពេលអនាគត។
ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០២៣ ហើយគណបក្សភឿថៃដែលឈ្នះឆ្នោតលំដាប់លេខរៀងទី២ បានដឹកនាំរដ្ឋាភិបាលចម្រុះរហូតមកដល់សព្វថ្ងៃនេះ មានក្រុមនិន្នាការប្រឆាំងជាច្រើនបាននាំគ្នាចេញធ្វើសកម្មភាពប្រមូលផ្តុំការតវ៉ាតាមដងផ្លូវ បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កូនស្រីពៅរបស់អតីនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញឆន្ទៈក្នុងការបង្កើតច្បាប់ដើម្បីបើកផ្លូវឱ្យថៃមានសិទ្ធិអាចបើកបនល្បែងកម្សាន្តគ្រប់ប្រភេទស្របច្បាប់បាននាពរលអនាគត។
ចលនាប្រឆាំងនឹងសេចក្តីព្រាងច្បាប់បនល្បែងកាស៊ីណូនេះបានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ ដោយអ្នកតវ៉ាផ្សេងៗនាំគ្នាចេញធ្វើសកម្មភាពប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ រហូតដល់ពេលនេះ រហូតមានមតិជាច្រើនបានចោទសួរថា តើដល់ពេលហើយឬនៅ ដែលលោក ស៊ូថេប ធឿកស៊ូបាន់ ត្រូវចេញមកដឹកនាំចលនាបាតុកម្មជាថ្មីទៀត? ប៉ុន្តែត្រូវបានលោក ស៊ូថេប ធឿកស៊ូបាន់ ចេញមុខឆ្លើយតបនិងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនកាលពីថ្ងៃទី១៩ខែមេសាកន្លងទៅនេះថា៖ «បានហើយ! លោកនឹងមិនទៅដឹកនាំចលនាបាតុកម្មតវ៉ាប្រឆាំងជាថ្មីទៀតទេ ដោយសារតែលោកបានដឹកនាំចលនាបាតុកម្មតវ៉ាពីមុនមានក្តីក្តាំជាប់ខ្លួនដោះស្រាយមិនទាន់ចប់រហូតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា លោក ស៊ូថេប ធឿកស៊ូបាន់ គឺជាអតីតឧបនាយករដ្ឋមន្ត្រីសម័យរដ្ឋាភិបាល លោក អាភិសិទ្ធិ វេចាចីវ៉ាក់ និងជាអតីតមេដឹកនាំគណៈកម្មាធិការប្រជាជនដើម្បីកំណែទម្រង់ប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខ បានដឹកនាំចលនាបាតុកម្មដាក់សម្ពាធរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ឱ្យរំលាយសភានិងចុះចេញពីតំណែងនាយករដ្ឋមន្ត្រី រហូតធ្វើឱ្យនយោបាយថៃនាពេលនោះធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រភ និងកើនឡើងកំដៅកាន់តែខ្លាំង បណ្តាលឱ្យក្រុមយោធាចេញធ្វើរដ្ឋប្រហារដណ្តើមអំណាចពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ តែម្តងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដើម្បីគ្រប់គ្រងស្ថានការណ៏ដែលដឹកនាំដោយលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា៕
ដោយ ភ្នាក់ងារ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


