ជីវិតកម្សាន្ដ
ភឹម ស្រីនោ អះអាងថា ខ្លួនមានសិទ្ធិការពារប្រទេសជាតិ ពីពាក្យមិនពិត ដែលអាចបង្កការយល់ច្រឡំ
បវរកញ្ញា ភឹម ស្រីនោ ម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 បានចេញមុខអះអាងពីឆន្ទ:របស់ខ្លួនថា ក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជាមួយរូប ខ្លួនមានសិទ្ធិដើម្បីការពារប្រទេសជាតិ ជៀសវាងមានការយល់ច្រឡំណាមួយមកកាន់មាតុភូមិកំណើត។
ការចេញមុខមកអះអាងនេះ គឺបន្ទាប់ពីមានការចែករំលែកដំណឹងដ៏ក្តៅថ្មីមកថា អតីតបវរកញ្ញារបស់ប្រទេសថៃនាង Nam ដែលជា Miss Grand Cambodia 2020 បានប្រកាសបបួល ភឹម ស្រីនោ វាយគ្នាមួយស្មើរក្រោយពេលអ្នកទាំង២ បានប៉ះពាក្យសម្តីគ្នានាពេលថ្មីៗកន្លងមកនេះ។

ឆ្លើយតបនឹងការលើកឡើងរបស់បវរកញ្ញាថៃនាង Nam កញ្ញា ភឹម ស្រីនោ បាននិយាយថា “ប្រកែកមិនឈ្នះគេប្រែចង់មកវ៉ៃអូន” និងគូសបញ្ជាក់ទៅកាន់បវរកញ្ញាថៃរូបនោះទៀតថា ខ្លួនគ្រាន់តែចង់រស់នៅបែបសុខសន្តិភាព បើចង់ឈ្លោះជាមួយខ្លួន ត្រូវយកហេតុផលមកនិយាយមក។

កញ្ញា ភឹម ស្រីនោ បន្ថែមថា “ពាក្យថាបវរកញ្ញា មិនមែនត្រឹមតែតំណាងប្រទេសនៅក្នុងតែកម្មវិធីទេ ក្នុងនាមខ្ញុំជាបវរកញ្ញាតំណាងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣ ខ្ញុំមានសិទ្ធិចេញមកការពារប្រទេសរបស់ខ្ញុំ ខ្ញុំជាមនុស្សតែងតែនៅកណ្ដាលជានិច្ចខុសថាខុស ត្រូវថាត្រូវ កុំឱ្យតែនិយាយពាក្យមិនពិត ធ្វើឱ្យមានការយល់ច្រឡំមកកាន់ប្រទេសរបស់ខ្ញុំ”។
បន្ទាប់ពីមានការចែករំលែកដំណឹងយ៉ាងរសើបបែបនេះ គេឃើញមានអ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្មែរមួយចំនួនធំ បានបញ្ចេញប្រតិកម្មចំពោះសម្តីលើកឡើងពីសំណាក់អតីតបវរកញ្ញាថៃនាង Nam ដែលហាក់មានចរិតកោងកាចអំនួតមកលើអតីតបវរកញ្ញាកម្ពុជាកញ្ញា ភឹម ស្រីនោ ដល់ថ្នាក់ប្រកាសបបួលវាយគ្នាថែមទៀត៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ