សេដ្ឋកិច្ច
រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ តម្លៃ ១,៣ ពាន់លានដុល្លារ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ
រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អានុភាព ៩០០ មេហ្គាវ៉ាត់ មានតម្លៃ ១ ពាន់ ៣០០ លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយគ្រោងបើកដំណើរការនៅឆ្នាំ ២០២៧។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្របានប្រារព្ធធ្វើឡើងក្រោមវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នៅខេត្តកោះកុងមានវារីអាគ្គិសនីមួយគឺស្ទឹងឬស្សីជ្រុំក្រោម ដែលមានអានុភាព ៣៣៨ មេហ្គាវ៉ាត់ ប៉ុន្តែនៅស្ទើរចាញ់ ៤០០ មេហ្គាវ៉ត់នៅខេត្តស្ទឹងត្រែង។

នេះជាលើកទី២ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតប្រវត្តិសាស្ត្រទី២ បើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីជាប្រវត្តិសាស្ត្រធំជាងគេ និងជាប្រភេទថ្មីលើកទី១ ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០ មេហ្គាវ៉ាត់នៅខេត្តកោះកុង។
លោក កែវ រតនៈ បានរំលឹកថា៖« គិតចាប់តាំងពីឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្ន បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ ការតភ្ជាប់បណ្ដាញអគ្គិសនីបានកើនឡើងប្រមាណ ៣២ ដង ពោលគឺ ១៥០ មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ ១៩៩៨ ខណៈបច្ចុប្បន្នមានជាង ៤ ពាន់មេហ្គាវ៉ាត់ ក្នុងចំណោមភូមិជាង ១ ម៉ឺន យើងមាន ៩៩,១៥% នៃភូមិទូទាំងប្រទេស មានភ្លើងពីបណ្ដាញជាតិរួចហើយ»។

លោក Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានលើកឡើងថា រោងចក្រនេះ នឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយវានឹងផលិតថាមពលអគ្គិសនីបានស្មនឹង ២៦% នៃថាមពលក្នុងស្រុកនៅកម្ពុជា។ អំឡុងពេលសាងសង់រោងចក្រ ត្រូវបានផ្ដល់ការងារចំនួន ២ ពាន់កន្លែង ខណៈរោងចក្រនឹងដំណើរការដោយបុគ្គលិកចំនួន ៣០០ នាក់ បន្ទាប់ពីសាងសង់រួចរាល់។
ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រមាណ ៦ លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ សម្រាប់លក់ឱ្យអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងថាមពលរយៈពេល ៣០ ឆ្នាំ។

លោក Thomas Joseph បានអះអាងថា គម្រោងនេះ នឹងជួយគាំទ្រដល់ការបង្កើតចំណែកថាមពលស្អាតរហូតដល់ ៧០% នៃផលិតកម្មក្នុងស្រុកនៅក្នុងឆ្នាំ ២០៣០។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា វិស័យថាមពលមិនត្រឹមតែជាផលិតផលសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលដែលចាំបាច់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យផ្សេងៗទៀត។ លោកស្រីអះអាងថា ការជំរុញ និងអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ និងរីកចម្រើនឆាប់រហ័ស ដើម្បីសម្រេចបានការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាព និងតម្លៃសមរម្យជាគន្លឹះសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព។
លោកស្រី មិថុនា ភូថង បញ្ជាក់ថា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងក្លាយជាថាមពលអគ្គិសនីចាំបាច់សម្រាប់បម្រើផលប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ