ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍កាន់តែតានតឹង! អ្នកគាំទ្រលោក Trump ឡោមព័ទ្ធការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Arizona
ការិយាល័យរាប់សន្លឹកឆ្នោតក្នុងតំបន់ Maricopa នៃរដ្ឋ Arizona កំពុងប្រឈមនឹងបញ្ហាថាតើខ្លួនគួរតែផ្អាកការងារនិងបិទដែរឬអត់បន្ទាប់ពីអ្នកគាំទ្រគណបក្សសាធារណរដ្ឋប្រមូលផ្ដុំគ្នានៅខាងក្រៅដើម្បីឆ្លើយតបទៅនឹងការអះអាងលើបណ្តាញសង្គមថា សន្លឹកឆ្នោតដែលបោះឲ្យលោក Trump ទំនងជាមិនត្រូវបានរាប់ទេ។
អ្នកតវ៉ាខ្លះថែមទាំងបានសម្រុកចូលទៅក្នុងការិយាល័យផងដែរប៉ុន្តែត្រូវបាននាំចេញវិញ។ ក្រុមមន្រ្តីត្រូវបង្ខំចិត្តទូរស័ព្ទទៅការិយាល័យមេបញ្ជាការប៉ូលិសប៉ុន្តែអ្នករាប់សន្លឹកឆ្នោតមិនបានបញ្ឈប់ការងាររបស់ពួកគេទេ។

វាលឿនពេកក្នុងការប៉ាន់ស្មានលទ្ធផលនៅរដ្ឋ Arizona។ គិតត្រឹមម៉ោង២៣:០០យប់ (ម៉ោងនៅសហរដ្ឋអាមេរិក), ៨២ភាគរយនៃសន្លឹកឆ្នោតនៅក្នុងតំបន់ Maricopa ត្រូវបានគេរាប់រួចរាល់ដោយលោក Joe Biden កំពុងនាំមុខ។
តំបន់នេះត្រូវបានគេចាត់ទុកថាជាសមរភូមិប្រយុទ្ធនៅក្នុងរដ្ឋដែលគណបក្សសាធារណរដ្ឋតែងតែទទួលបានជ័យជម្នះ៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


