Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តដាក់គ្រឿងចក្រកាយបេតុងដែលពលរដ្ឋចាក់លើផ្លូវបិទចរន្ដទឹក

បានផុស

នៅ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារបរិស្ថាន សណ្តាប់ធ្នាប់សារធារណៈ និងអាជ្ញាធរសង្កាត់ចោមចៅទី១ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវថ្មើរជើង និងដាក់គ្រឿងចក្រកាយបេតុងដែលប្រជាពលរដ្ឋចាក់រំលោភបាំងផ្លូវទឹកហូរ បង្កអោយស្ទះចរន្តទឹហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ប៉ាង លីដា ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា បញ្ហារៀបចំសណ្តាប់​ធ្នាប់នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់ចោមចៅទី១ នគរបាលប៉ុស្តិ៍នគរបាលខណ្ឌ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារ ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងការចុះរៀបជំសណ្ដាប់ធ្នាប់នេះ អាជ្ញាធរបានណែនាំប្រជាពលរដ្ឋ ក៏ដូចជា ក្រុមអាជីវករមួយចំនួន ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាដងផ្លូវសាធារណៈអោយមានសណ្តាប់ធ្នាប់ របៀបរាបរយ សោភ័ណ្ឌភាពល្អ។ ក្នុងនោះអាជ្ញាធរខណ្ឌក៏បានប្រើគ្រឿងចក្រកាយបេតុងដែលប្រជាពលរដ្ឋចាក់រំលោភលើផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបិទចរន្តទឹកហូរ ដែលធ្វើឲ្យទឹកដក់លើផ្លូវ ទាំងនេះ គឺជាបញ្ហា ធំដែលតម្រូវ អោយអាជ្ញាធរពោធិ៍សែនជ័យ ត្រូវដោះស្រាយជាបន្ទាន់។

លោក ប៉ាង លីដា បញ្ជាក់ថា មូលហេតុដែលអាជ្ញាធរពោធិ៍សែនជ័យដាក់គ្រឿងចក្របន្តធ្វើការឈួសឆាយការចាក់បេតុង ដែលប្រជាពលរដ្ឋចាប់រំលោភទៅលើផ្លូវសាធារណៈនាពេលនេះ គឺដោយសារប្រជាពលរដ្ឋ មិនបានអនុវត្តតាមលិខិតជូនដំណឹងណែនាំរបស់រដ្ឋបាលខណ្ឌ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។

ទោះបីយ៉ាងណាក្តី ក្នុងនាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា សំណូមពរប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សារ របៀបរាបរយសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈអោយបានល្អប្រសើរ ដើម្បីទុកជាផលប្រយោជន៍រួម បញ្ហាសំរាមត្រូវវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងទុកក្បែរគំរបលូ ឬលើលូ ដែលនាំឲ្យស្ទះប្រព័ន្ធលូនៅពេលមានភ្លៀងធ្លាក់មកម្តងៗ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម