ព័ត៌មានអន្ដរជាតិ
អាមេរិក និងអ៊ីស្រាអែល ត្រៀមចរចាគ្នាជាថ្មីក្នុងប្រទេសកាតា ជុំវិញសង្គ្រាមនៅហ្គាហ្សា
នាប៉ុន្មានថ្ងៃខាងមុខ ក្រុមអ្នកសម្របសម្រួលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា ពាក់ព័ន្ធនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ព្រមទាំងការដោះលែងចំណាប់ខ្មាំង។

លោក David Barnea ប្រធានភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់កាតានាថ្ងៃអាទិត្យសប្ដាហ៍នេះ ហើយបានប្រាប់ថា កិច្ចពិភាក្សានឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធាន CIA លោក William Burns។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថានឹងធ្វើឲ្យកិច្ចចរចាដំណើរការឡើងវិញ បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាជាឧបសគ្គចម្បងនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
លោក Blinken បានប្រាប់ថា៖ «យើងបាននិយាយអំពីជម្រើសដើម្បីទាញយកប្រយោជន៍ពីពេលនេះ និងជំហានបន្ទាប់ដើម្បីជំរុញដំណើរការទៅមុខ។ ខ្ញុំរំពឹងថាអ្នកចរចារបស់យើងនឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ»។
លោក Blinken បាននិយាយថា វត្តមានរបស់ក្រុមហាម៉ាសនៅក្នុងកិច្ចចរចានេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែលោកបានជំរុញឲ្យក្រុមសកម្មប្រយុទ្ធនេះគួរតែចូលរួម៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


