ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យបញ្ជូនអវកាសយានិកក្មេងបំផុតទៅ ស្ថានីយអវកាស
នៅទីបំផុត ប្រទេសចិន បានទទួលជោគជ័យក្នុងការបញ្ជូន អវកាសយានិកចំនួន៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន ដើម្បីបំពេញបេសកកម្មរយៈពេលប្រាំមួយខែ ដោយក្នុងនោះមាន២នាក់ ជាអវកាសយានិកវ័យក្មេងបំផុតដែលចិនមិនធ្លាប់បញ្ជូនទៅសោះ។

តាមការចុះផ្សាយរបស់ BBC, យានអវកាស Shenzhou-19 ភ្ជាប់ជាមួយរ៉ុកកែត Long March-2F បានបាញ់បង្ហោះនៅម៉ោង៤និង២៧នាទីព្រឹកថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ក្នុងតំបន់ Inner Mongolia នៃខេត្ត Gansu។
អវកាសយានិកវ័យក្មេងបំផុត២នាក់ក្នុងយានអវកាសនោះ គឺ Song Lingdong អាយុ៣៤ឆ្នាំជាអតីតអ្នកបើកយន្តហោះឲ្យកងទ័ពអាកាស និង Wang Haoze អាយុ៣៤ឆ្នាំដូចគ្នា ជាវិស្វករយានអវកាស។ ចំណែកម្នាក់ទៀតនៅក្នុងនោះដែរ គឺមេបញ្ជាការ Cai Xuzhe ដែលធ្លាប់ត្រូវបានបញ្ជូនទៅបំពេញបេសកកម្ម Shenzhou-14។

ក្រុមអវកាសយានិក Shenzhou-19 នឹងចូលបន្តវេនពីក្រុមបច្ចុប្បន្នដែលមាន Ye Guangfu, Li Cong និង Li Guangsu ពីបេសកកម្ម Shenzhou-18។

ក្រុមថ្មីនេះនឹងធ្វើការពិសោធន៍ចំនួន៨៦លើកនៅក្នុងលំហ ដោយផ្តោតជាពិសេសលើវិទ្យាសាស្ត្រជីវសាស្ត្រនិងរូបវិទ្យា។ ពួកគេនឹងដំឡើងឧបករណ៍ប្រឆាំងបំណែកនៅលំហអវកាស គ្រប់គ្រងប្រតិបត្តិការនៅស្ថានីយ៍ ដើរក្នុងលំហរអាកាស និងរៀបចំឧបករណ៍នានា។
សូមបញ្ជាក់ថា ស្ថានីយអវកាស Tiangong ត្រូវសាងសង់ដោយប្រទេសចិនសុទ្ធសាធ ហើយនឹងដំណើរការយ៉ាងហោចណាស់មួយទសវត្សរ៍ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អវកាសយានិករុស្ស៊ី ក្លាយជាមនុស្សដំបូងគេរស់នៅក្នុងលំហបាន ១០០០ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


