ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោត លោកត្រាំ និយាយប៉ុន្មានម៉ាត់ នាំឲ្យគេបារម្ភ បើគាត់ចាញ់ទៀត
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Lititz នៃរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ បេក្ខជនគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ប្រកាសថា លោកស្តាយណាស់ដែលចាកចេញពីសេតវិមានក្រោយបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងឆ្នាំ២០២០ ហើយអះអាងជាថ្មីថា ជ័យជម្នះរបស់លោកត្រូវគេលួច។ រឿងនេះធ្វើឲ្យគេបារម្ភថា ក្នុងការឆ្នោតលើកនេះ បើលោកត្រាំចាញ់ទៀត គាត់ក៏ប្រហែលជាមិនទទួលស្គាល់លទ្ធផលដដែរ ហើយអាចញុះញ៉ង់ឲ្យអ្នកគាំទ្រធ្វើបាតុកម្មថែមទៀតផង។

ថ្លែងទៅកាន់អ្នកគាំទ្រ, អតីតប្រធានាធិបតីរូបនេះបានស្តីបន្ទោសខ្លាំងៗថា សហរដ្ឋអាមេរិកបានប្រែទៅជាប្រទេសបរាជ័យ ក្រោមការដឹកនាំរបស់ក្រុមមនុស្សល្ងីល្ងើ ហើយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យមិនអាចទប់ស្កាត់លំហូរជនចំណាកស្រុកខុសច្បាប់ ឆ្លងព្រំដែនមកពីប្រទេសម៉ិកស៊ិកបានទេ។ លោកនិយាយថា «យើងមានព្រំដែនដែលមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង គឺជាថ្ងៃដែលខ្ញុំចាកចេញ។ ខ្ញុំមិនគួរចាកចេញទេ! និយាយដោយស្មោះ យើងធ្វើបានល្អហើយ»។
មកទល់ពេលនេះ លោក ត្រាំ មិនដែលទទួលស្គាល់ថាគាត់ចាញ់ឆ្នោតឆ្នាំ២០២០ឡើយ បើទោះបីជាតុលាការមិនអាចរកឃើញព័ស្តុតាង នៃការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។

យ៉ាងណានៅទីបំផុត គាត់សុខចិត្តលាលែងពីតំណែងជាប្រធានាធិបតី បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ សម្រុកចូលវិមានកាពីតូលនៅថ្ងៃទី៦ខែមករា ឆ្នាំ២០២១ ដើម្បីអុកឡុកពិធីប្រកាសជ័យជម្នះផ្លូវការរបស់លោក ចូ បៃដិន។
អ្វីដែលគេកត់សម្គាល់ខ្លាំងគឺថា នៅពេលសួរថាតើលោក ត្រាំ នឹងទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២៤នេះដែរឬក៏អត់? លោកបានប្រកាសក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីកាលពីខែកញ្ញាថា លោកនឹងទទួលយក ប្រសិនបើវាជាការបោះឆ្នោតដ៏ត្រឹមត្រូវ ស្របច្បាប់ និងយុត្តិធម៌។
សម្តីបែបនេះ ធ្វើឲ្យគេបារម្ភមែនទែន ព្រោះថា គេសង្ស័យថា លោកត្រាំ ទំនងមិនទទួលស្គាល់បរាជ័យឡើយ ប្រសិនបើគាត់ចាញ់អ្នកស្រីកាម៉ាឡា ហារីសនៅថ្ងៃ៥វិច្ឆិកានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនបោះឆ្នោតមួយថ្ងៃ, ពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយ កំពុងចែកចាយ ពេញសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


