ព័ត៌មានអន្ដរជាតិ
ADB៖ ហ្វីលីពីនអាចខាងបង់ ១៨ ភាគរយ នៃ GDP ដោយការប្រែប្រួលអាកាសធាតុ នៅជិតពាក់កណ្ដាលសតវត្សខាងមុខ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយក្នុងរបាយការណ៍ចុងក្រោយមួយរបស់ខ្លួនថា ការប្រែប្រួលអាកាសធាតុនៅក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់ អាចបណ្ដាលឱ្យហ្វីលីពីនខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ១៨ ភាគរយ នៅត្រឹមឆ្នាំ ២០៧០។ នេះបើតាមការចុះផ្សាយរបស់កាសែត The Philippine Star កាលពីថ្ងៃអាទិត្យ។

ការរកឃើញនេះ មាននៅក្នុងរបាយការណ៍ស្តីពីអាកាសធាតុអាស៊ីប៉ាស៊ីហ្វិករបស់ ADB ដែលរៀបរាប់លម្អិតអំពីផលប៉ះពាល់ដែលគំរាមកំហែងដល់តំបន់។ សម្រាប់ហ្វីលីពីន សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក David Raitzer បាននិយាយថា៖ «ការខាតបង់ប្រហែលពាក់កណ្តាល បានមកពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ»។
របាយការណ៍ក៏បានបង្ហាញផងដែរថា ការខាតបង់សេដ្ឋកិច្ចរបស់ហ្វីលីពីនដោយសារការប្រែប្រួលអាកាសធាតុ អាចនឹងកើនឡើង និងឈានដល់ ៤០ ភាគរយ ក្នុងឆ្នាំ ២១០០។

ចំណែកឯតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ADB បាននិយាយថា ការប្រែប្រួលអាកាសធាតុក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នកម្រិតខ្ពស់ អាចនាំឱ្យមានការថយចុះ ១៧ ភាគរយ នៃ GDP នៅឆ្នាំ ២០៧០។ សេដ្ឋវិទូរបស់ ADB ម្នាក់ទៀត គឺលោក Yi Jiang បាននិយាយថា ការបាត់បង់ GDP នៅអាស៊ីប៉ាស៊ីហ្វិក អាចឈានដល់ ៤១ ភាគរយ នៅឆ្នាំ ២១០០។
លោកគូសបញ្ជាក់ថា៖ «ការខាតបង់ចម្បង គឺការកើនឡើងនៃនីវ៉ូទឹកសមុទ្រ បន្ទាប់មកគឺការបាត់បង់ផលិតភាពការងារ និងទឹកជំនន់»។ វិស័យកសិកម្ម រំពឹងថានឹងទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ ក្នុងចំណោមវិស័យរងគ្រោះទាំងអស់ ខណៈប្រទេសដែលមានចំណូលទាបបំផុត និងប្រជាជន ងាយរងគ្រោះខ្លាំងជាងគេបំផុត៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


