ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម៖ កូរ៉េខាងជើងពង្រឹង សមត្ថភាពនុយក្លេអ៊ែរ ព្រោះបរទេសធ្វើសមយុទ្ធ
អ្នកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានប្រាប់ថា សមយុទ្ធយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាការឆ្លុះបញ្ចាំងថា ការពង្រឹងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងគឺជារឿងត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បាននិយាយថា សម្ព័ន្ធមិត្តទាំងបីប្រទេសនេះ បានធ្វើសមយុទ្ធច្រើនជាង២០ដងឯណោះនៅក្នុងឆ្នាំ២០២៤ ហើយសមយុទ្ធដែនអាកាសចុងក្រោយប្រព្រឹត្តទៅបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Hwasong-19 កាលពីសប្ដាហ៍មុន។
KCNA បានរាយការណ៍ថា សមយុទ្ធនេះគឺជាការគំរាមកំហែង ហេតុដូច្នោះកូរ៉េខាងជើងនឹងមិនបោះបង់ចោលនូវការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននោះឡើយ។
ការបាញ់មីស៊ីលអន្តរទ្វីបកាលពីសប្ដាហ៍មុន បានហោះខ្ពស់ជាងមីស៊ីលមុនៗទាំងអស់របស់កូរ៉េខាងជើង មុនពេលវាធ្លាក់ចូលក្នុងមហាសមុទ្ររវាងប្រទេសជប៉ុន និងរុស្ស៊ី។ នេះបើយោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន។
កូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបនេះ បន្ទាប់ពីខ្លួនបានចាប់ផ្តើមបញ្ជូនទាហានទៅជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយទទួលបានការថ្កោលទោសពីទីក្រុងវ៉ាស៊ីនតោន កូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធរួមគ្នា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


