កីឡា
ក្រុមកីឡាករ E-Sports ជនពិការខេត្តត្បូងឃ្មុំឈ្នះមេដាយមាសកីឡាជាតិជនពិការ
ក្រុមកីឡាករជនមានពិការភាពខេត្តត្បូងឃ្មុំ មានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានបញ្ចប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

មុនពេលឈ្នះមេដាយមាស ក្រុមកីឡាករជនមានពិការភាពខេត្តត្បូងឃ្មុំ បានបង្កើតកំណត់ត្រាមិនចាញ់ចាប់តាំងពីវគ្គវិលជុំសន្សំពិន្ទុ និងវគ្គផ្តាច់ព្រ័ត្រ។ ពួកគេបានឆ្លងកាត់៤ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ ដោយទទួលបានជ័យជម្នះទាំងអស់ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាករជនមានពិការភាពខេត្តត្បូងឃ្មុំ នៅតែធ្វើបានល្អឥតខ្ចោះទៀតដោយតម្រូវឲ្យមានការប្រកួត៥ហ្គេម ប៉ុន្តែក្រុមខេត្តមួយនេះបានយកឈ្នះ៣ហ្គេមដំបូងលើក្រុមរាជធានីភ្នំពេញ ដើម្បីក្លាយជាម្ចាស់មេដាយមាស។ ក្រោយឈ្នះសមាជិកម្នាក់បានសម្តែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងរហូតដល់យំ ដោយមិននឹកស្មានខ្លួនជាជនមានពិការរភាព ប៉ុន្តែអាចស្វែងរកបានសមិទ្ធផលជូនខេត្តរបស់ខ្លួនគឺខេត្តត្បូងឃ្មុំ។

ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends Bang Bang នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។


លទ្ធផលការប្រកួតវគ្គវិលជុំសន្សំពិន្ទុ
- កំពង់ចាម ០-១ រាជធានីភ្នំពេញ
- បាត់ដំបូង ១-០ កំពង់ចាម
- ភ្នំពេញ ១-០ កំពង់ចាម
- ត្បូងឃ្មុំ ១-០ បាត់ដំបង
- ត្បូងឃ្មុំ ១-០ កណ្តាល
- រាជធានីភ្នំពេញ ១-០ កណ្តាល
- ត្បូងឃ្មុំ ១-០ រាជធានីភ្នំពេញ
- ត្បូងឃ្មុំ ១-០ កំពង់ចាម
- កណ្តាល ១-០ កំពង់ចាម
- បាត់ដំបង ១-០ កណ្តាល
- ភ្នំពេញ ១-០ បាត់ដំបង

តារាងចំណាត់ថ្នាក់
- លេខ១៖ ត្បូងឃ្មុំ (ឈ្នះទាំង៤ប្រកួត)
- លេខ២៖ រាជធានីភ្នំពេញ (ឈ្នះ៣ ចាញ់១)
- លេខ៣៖ ខេត្តបាត់ដំបង (ឈ្នះ២ ចាញ់២)
- លេខ៤៖ ខេត្តកណ្តាល (ឈ្នះ១ ចាញ់៣)
- លេខ៥៖ ខេត្តកំពង់ចាម (ចាញ់ទាំង៥ប្រកួត)

លទ្ធផលការប្រកួតផ្តាច់ព្រ័ត្រ
- ដណ្តើមមេដាយសំរិទ្ធ៖ បាត់ដំបង ២-១ កណ្តាល
- ដណ្តើមមេដាយមាស៖ ត្បូង ឃ្មុំ ៣-០ រាជធានីភ្នំពេញ

សូមចូលរួមអបអរសាទរដល់ជ័យលាភីទាំង៣ក្រុម
- មេដាយមាស៖ ក្រុមខេត្តត្បូងឃ្មុំ
- មេដាយប្រាក់៖ ក្រុមរាជធានីភ្នំពេញ
- មេដាយសំរិទ្ធ៖ ក្រុមខេត្តបាត់ដំបូង

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


