ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ ការផ្ដល់សម្បទានឲ្យ ពូទីន ជារឿងមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែន
លោក Volodymyr Zelensky កាលពីថ្ងៃទី៧ខែវិច្ឆិកាបាននិយាយថា វានឹង «មិនអាចទទួលយកបានទេ» សម្រាប់អ៊ុយក្រែន និងអឺរ៉ុបក្នុងការផ្តល់សម្បទានឲ្យវិមានក្រឹមឡាំង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានទាមទារឲ្យលោកខាងលិចចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ស្តីពីការបញ្ចប់សង្រ្គាម។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទាមទារឲ្យអ៊ុយក្រែន ប្រគល់ទឹកដីបន្ថែមទៀតនៅភាគខាងកើត និងខាងត្បូង ដើម្បីជាលក្ខខណ្ឌនៃកិច្ចចរចាសន្តិភាព ខណៈទីក្រុងកៀវបានច្រានចោលម្តងហើយម្តងទៀត ដោយមិនព្រមលះបង់ទឹកដីជាថ្នូរនឹងសន្តិភាពឡើយ។
អ៊ុយក្រែន និងប្រទេសជាច្រើននៅលោកខាងលិច បារម្ភថា ដំណោះស្រាយណាមួយដែលផ្គាប់ចិត្តលោក ពូទីន នឹងធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំងរូបនេះកាន់តែមានអំនួត និងនាំឲ្យមានការឈ្លានពានកាន់តែខ្លាំង។
ថ្លែងទៅកាន់មេដឹកនាំអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសហុងគ្រី លោក Zelensky បានស្តីបន្ទោសចំពោះអ្នកដែលកំពុងដាក់សម្ពាធឲ្យលោកធ្វើតាមការទាមទារមួយចំនួនរបស់លោក ពូទីន។
លោកក៏បានចោទប្រកាន់មេដឹកនាំអឺរ៉ុបមួយចំនួនផងដែរ ដោយមិនបានបញ្ជាក់ឈ្មោះ ថាបានជំរុញយ៉ាងខ្លាំងឲ្យអ៊ុយក្រែនសម្របសម្រួល។
លោក Zelensky បាននិយាយថា៖ «យើងត្រូវការអាវុធឲ្យបានគ្រប់គ្រាន់ មិនមែនការគាំទ្រក្នុងការចរចាទេ។ ការឱបក្រសោបគ្នាជាមួយ ពូទីន នឹងមិនអាចជួយបានទេ។ អ្នកខ្លះបានឱបក្រសោបគាត់អស់រយៈពេល ២០ឆ្នាំមកហើយ ហើយអ្វីៗកាន់តែអាក្រក់ទៅៗ»។
ប្រធានាធិបតីអ៊ុយក្រែន កំពុងតែព្យាយាមបង្កើនសម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងមូស្គូ បន្ទាប់ពីជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។
ជាការកត់សម្គាល់ លោក ត្រាំ កន្លងមកធ្លាប់បានប្រកាសថា លោកអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយឈ្នះការបោះឆ្នោត ហើយបានរិះគន់ម្តងហើយម្តងទៀតពីជំនួយអាមេរិកដល់ទីក្រុងកៀវ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


