ព័ត៌មានជាតិ
សារមន្ទីរខេត្តកំពង់ឆ្នាំងបើកទ្វារទទួលភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាជារៀងរាល់ថ្ងៃ
ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់កាលពីពេលថ្មីៗ នេះថា សារមន្ទីរខេត្តកំពង់ឆ្នាំង បានបើកទ្វារចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ជារៀងរាល់ថ្ងៃ ក្នុងពេលម៉ោងធ្វើការ។ លោកមានប្រសាសន៍បែបនេះ គឺក្នុងគោលបំណងឱ្យភ្ញៀវជាតិ ពិសេសអ្នកខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលទស្សនា នូវវត្ថុបុរាណ មានដូចជាប្រតិមា កុលាលភាជន៍ និងសមុច្ច័យធ្វើអំពីលោហៈផ្សេងៗផងដែរ ដែលទាំងអស់នេះជាស្នាដៃរបស់បុព្វបុរសយើង ហើយកូនចៅខ្មែរជំនាន់ក្រោយខ្លះពុំដែលបានឃើញ។ ជាមួយនេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ ទាំងអន្តរជាតិ សូមអញ្ជើញមកទស្សនាឲ្យបានគ្រប់ៗ គ្នារៀងរាល់ពេលម៉ោងធ្វើការ។


លោកបានបញ្ជាក់បន្ថែមទៀតថា កន្លងមកសារមន្ទីរ បានបើកទ្វារជាយូរណាស់មកហើយ ប៉ុន្តែពុំទាន់មានភ្ញៀវទេសចរណ៍ចេញចូលច្រើននៅឡើយ។ ដូច្នេះលោកក៏សូមអំពាវនាវដល់បងប្អូនទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេសមន្រ្តីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត សូមអញ្ជើញមកទស្សនាវត្ថុបុរាណរបស់ខ្មែរយើងឱ្យបានច្រើនកុះករ នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹកចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២:០០នាទី ដល់ម៉ោង៥:៣០នាទី៕






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


