កីឡា
ការប្រកួត Esports ថ្នាក់ជាតិឆ្នាំ២០២៤មានប្រាក់រង្វាន់សរុប១៦លានរៀល
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ពីរវិញ្ញាសាមានប្រាក់រង្វាន់សរុប១៦លានរៀល។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មាន២វិញ្ញាសាគឺ Mobile Legends Bang Bang និង eFootball Mobile ដែលជាវិញ្ញាសាដ៏ពេញនៅក្នុងពិភពលោក។
ការប្រកួតធ្វើឡើងពីដំណាក់កាលគឺ វគ្គជម្រុះតាមអនឡាញពីថ្ងៃទី៦ ដល់១៨ ខែវិច្ឆិកា សម្រាប់វិញ្ញាសា eFootboll Mobile និងពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា សម្រាប់វិញ្ញាសា MLBB។ ការប្រកួតនៅទីលានផ្ទាល់ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា សម្រាប់វិញ្ញាសា eFootball និងនៅថ្ងៃទី២៣-២៤ សម្រាប់វិញ្ញាសា MLBB នៅមជ្ឈមណ្ឌលកីឡាអេគុចត្រូនិក T.Y Center។

លោក លន់ សាមឌី បានឲ្យដឹងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះមានប្រាក់រង្វាន់សរុប១៦លានរៀល។ វិញ្ញាសា MLBB លេខ១ទទួលបានប្រាក់រង្វាន់៦លានរៀល, លេខ២ទទួលបាន៤លានរៀល និងលេខ៣ ទទួលបាន២,៥លានរៀល។ ចំពោះវិញ្ញាសា Efootball លេខ១ទទួលបាន ១.៤ លានរៀល, លេខ២ ទទួលបាន ១.២ លានរៀល និងលេខ៣ ទទួលបាន៩០ម៉ឺនរៀល។
ជាមួយគ្នានេះ លោក ជា ចន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះក៏ជាផ្នែកមួយនៃការត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់ក្រុមកីឡាករដើម្បីត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ ជាពិសេសកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ សហព័ន្ធនឹងជំរុញលើប្រភេទវិញ្ញសាណាដែលមាននៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៤។

លោកប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ៖«បច្ចុប្បន្ននេះ យើងកំពុងធ្វើបានល្អហើយ តែក៏ត្រូវពង្រឹងលើអាជ្ញាកណ្តាលបន្ថែមទៀត។ ដរាបណាមានខ្ញុំ កីឡាអេឡិចត្រូនិកគឺត្រូវតែ Fair Play ជានិច្ច គ្មានបក្សពួក គ្មានខ្សែដាច់ខាត។ យើងត្រូវតែពង្រឹងទាំងគោលការយុត្តិធម៌ និងវិន័យ ក្រមសីលធម៌ ដើម្បីក្លាយជាកីឡាអាជីពពិតប្រាកដ»។
ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបង្ហាញក្រុមអេឡិចត្រូនិក២ក្រុមដែលនឹងចេញទៅប្រកួតនៅក្រៅប្រទេសក្នុងខែវិច្ឆិកានេះ។ ក្រុមកីឡាការិនី CFU Serendipity តំណាងក្រុមជម្រើសជាតិ (ANGKOR WARRIORS) ទៅចូលរួមប្រកូត ជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់មក ក្រុមកីឡាករ និងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 លើ២វិញ្ញាសាគឺ MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


