សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៣,៤ ពាន់លានដុល្លារ ពីការនាំចេញកសិផល កើនឡើងជិត ៥០%
គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលក្នុងតម្លៃសរុបប្រមាណ ៣,៤ពាន់លានដុល្លារ កើនឡើងជិត៥០% ធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា សក្ដានុពលតម្លៃបន្ថែមពីស័យកសកម្ម ចំពោះសេដ្ឋកិច្ចជាតិនៅមានទំហំធំ ប្រសិនបើកម្ពុជាអាចរកវិធីកែច្នៃ ហើយនាំចេញ។
លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យរួមគ្នា ជំរុញ និងគាំទ្រលើការប្រើប្រាស់ពូជយុទ្ធសាស្ត្ររបស់ខ្លួន និងចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងជំរុញការវិនិយោគទៅលើការកែច្នៃនៅក្នុងស្រុក និងការពង្រីកទីផ្សារនាំចេញកសិផលកែច្នៃរួចទៅក្រៅប្រទេស។
លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «យើងចង់បានតម្លៃបន្ថែមពីការនាំចេញរបស់យើងឱ្យបានច្រើនជាងមុន រាល់ថ្ងៃយើងនាំចេញកសិកផលក្នុងទម្រង់ដើម ឆៅ មិនថាស្រូវ ឬចន្ទីទេ ដំឡូងមី ក៏នាំចេញឆៅដែរ យើងគិតថា គ្រាន់តែស្វាយចន្ទីមួយ យើងបកសំបកហើយនាំចេញ យើងអាចចំណេញបានប្រមាណ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយរឿងនេះ រឿងធំ គុណសម្បត្តិវានឹងបានទៅដល់សេដ្ឋកិច្ចជាតិតែម្ដង យើងចង់ឱ្យកែច្នៃក្នុងស្រុក ដែលបានបង្កើតការងារបានបន្ថែមក្នុងវិស័យកសិកម្ម ចំណូលពន្ធបានចូលមកក្នុងសេដ្ឋកិច្ច ការងារនេះយើងធ្វើតាមរយៈសហគមន៍កសិកម្មទំនើប»។

លោក ឃឹម ហ្វីណង់លើកឡើងថា៖ «កន្លងមក អ្នកវិនិយោគបារម្ភពីការវិនិយោគផ្នែកខាងក្រោម (Downstream) ដោយសារតែផ្នែកខាងលើ (Upstream) ស្រពេជស្រពិល យើងមិនមែនផលិតមិនបានទេ គឺយើងផលិតបាន ដែលយើងមានកសិករជាង ២ លានគ្រួសារ ដែលផលិត ហើយផលិតលើសស្ទើរតែគ្រប់មុខ បញ្ហាគឺវានៅរាយប៉ាយ អត់មានការប្រមូលផ្ដុំ ដែលធ្វើឱ្យអ្នកមកវិនិយោគពិបាកដើរទិញរៀងៗខ្លួន ចង់ម៉ៅឱ្យគេទិញម៉ៅអត់កើត ដល់អញ្ចឹងទៅ ធ្វើឱ្យគេមិនហានវិនិយោគ នៅខាងក្រោមដោយសារខាងលើអត់ច្បាស់ យើងបង្កើតសហគមន៍កសិកម្មដើម្បីធានាថា យើងហាននិយាយម៉ាត់ណា ម៉ាត់ហ្នឹង យើងមានការផ្គត់ផ្គង់ធាតុចូលពេញមួយឆ្នាំ ដើម្បីគាត់យកទៅកែច្នៃ ហើយយើងអាចធ្វើតាមរយៈការធ្វើកិច្ចសន្យាកសិកម្មបានផងដែរ ហើយយើងធ្វើដូច្នេះបាន យើងនឹងឈានដល់ការរក្សាទុកតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិហើយ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


