ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី ស្ថាបនាសួនច្បារដ៏ធំប្រវែង ២ ពាន់ម៉ែត្រ នៅអតីតដីព្រលានយន្តហោះ
អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងតាមបណ្ដាក្រុងស្រុក និងកំពុងតែស្ថាបនាសួនច្បារដ៏ធំមានប្រវែងជិត ២ ពាន់ម៉ែត្រ នៅចំកណ្តាលក្រុងសែនមនោរម្យ ដែលទីតាំងនេះគឺជាអតីតព្រលានយន្តហោះកាលពីមុន។

លោក នាង វណ្ណះ ប្រធានរដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តមណ្ឌលគិរីបានកំពុងស្ថាបនាប្រព័ន្ធផ្លូវថ្នល់តាមបណ្ដាក្រុងស្រុក ជាពិសេសឧទ្យានសួនច្បារដ៏ធំមហិមានៅចំកណ្តាលក្រុងសែនមនោរម្យតែម្តង។

ក្រៅពីការសាងសង់សួនច្បារដ៏ធំដែលនឹងលើកសម្រស់មុខមាត់ខេត្ត លោក នាង វណ្ណះ បានបន្ថែមថា តាំងពីដើមឆ្នាំ២០២៤ អាជ្ញាធរខេត្តក៏បានកែលម្អស្ថាបនាផ្លូវថ្នល់តាមបណ្ដាក្រុងស្រុកចំនួន ៦ គម្រោងបន្ថែមទៀតដែលរួមមាន៖
១. ជួសជុលផ្លូវក្រាលក្រួសក្រហមនៅឃុំស្រែអំពូម
២. ជួសជុលផ្លូវចាក់កៅស៊ូ DBST នៅភូមិពូត្រំ សង្កាត់មនោរម្យ
៣. ជួសជុលផ្លូវចាក់បេតុង នៅសង្កាត់សុខដុម
៤. ជួសជុលផ្លូវចាក់កៅស៊ូ DBST នៅភូមិឡៅកាសង្កាត់សុខដុម
៥. បំពាក់បង្គោលភ្លើងសូឡាចំនួន ១១៥ ដើម តាមដងផ្លូវ
៦. ជួសជុលផ្លូវចាក់បេតុងឆ្អឹងដែកនៅសង្កាត់មនោរម្យ។
បើតាមមន្រ្តីរដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃអនាគតខេត្តនៅភាគឦសាននេះនឹងប្រែមុខមាត់កាន់តែស្រស់បំព្រង តាមរយៈសមិទ្ធផលនានាដែលនឹងលេចរូបរាង ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនថែមទៀត៕


អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


