Connect with us

ព័ត៌មានជាតិ

អុំទូក ៣ ថ្ងៃ នៅ​ខេត្តកំពត ភ្ញៀវទេសចរកក់​ស្នាក់នៅ​សណ្ឋាគារពេញ ១០០%

បានផុស

នៅ

បើ​តាមមន្ទីរទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅ​តាមរីស៊ត សណ្ឋាគារ ត្រូវបានភ្ញៀវកក់ពេញ១០០% ខណៈដែលផ្ទះសំណាក់ភ្ញៀវកក់ចំនួន៨៥%។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣ ម៉ឹននាក់បានមកលម្ហែលេងកម្សាន្តនៅខេត្តកំពតក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរបានមកសម្រាកលេងលម្ហែកម្សាន្តនៅខេត្តកំពតទទួលទេសចរសរុបប្រមាណ ១៣៤,៦២២នាក់ ក្នុងនោះ កើនឡើង ៥៩.៨២ ភាគរយបើបើប្រៀបធៀបឆ្នាំ ២០២៣។ នៅក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៣២.៤១៦នាក់ និង​ភ្ញៀវទេសចរអន្តរជាតិមានចំនួន២,២០៦នាក់។

ចំពោះស្ថានភាពទូទៅ នៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៏ទេសចរណ៏ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។ លោក សយ សុីណុល បន្ថែម។

លោកសយ សុីណុល ប្រធានមន្ទីរខេត្តកំពតបានបញ្ជាក់ទៀតថា គោលដៅទេសចរណ៍នៅក្នុងក្រុងកំពត ពិសេសតំបន់ឆ្នេរ សួនច្បារសេះសមុទ្រ និងនាឡិកាធំកម្ពស់ ៣៥ ម៉ែត្រ នៅតែជាគោលដៅទាក់ទាញអ្នកទេសចរណ៍ខ្លាំងជាងគេ ដែលមានភ្ញៀវមកលេងច្រើនតាំងពីព្រឹក រហូតដល់យប់។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម