ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន និងអាមេរិក ចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មយោធា
ទំនាក់ទំនងសន្ដិសុខរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក បានកើនឡើងមួយកម្រិតទៀត ក្រោយពេលរដ្ឋាភិបាលនៃសម្ព័ន្ធមិត្តទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយស្ដីពីការចែករំលែកព័ត៌មានចារកម្មយោធា។

កិច្ចព្រមព្រៀងថ្មីនេះ ត្រូវគេឲ្យឈ្មោះថា កិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានយោធា ឬហៅកាត់ថា GSOMIA (General Security of Military Information Agreement) ហើយត្រូវបានចុះហត្ថលេខាដោយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Gilberto Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤។ កិច្ចព្រមព្រៀង GSOMIA នឹងអនុញ្ញាតឲ្យភាគីទាំងពីរចែករំលែកព័ត៌មានយោធារួមគ្នាប្រកបដោយសុវត្ថិភាព។
ចំណងសន្តិសុខរវាងអាមេរិក និងហ្វីលីពីន កាន់តែមានភាពស៊ីជម្រៅខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន សុទ្ធតែមានគោលបំណងប្រឆាំងទៅនឹងអ្វីដែលពួកគេយល់ឃើញថាជាគោលនយោបាយឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងក្បែរកោះតៃវ៉ាន់។
គួរបញ្ជាក់ថា អាមេរិក និងហ្វីលីពីន បានចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកតាំងពីឆ្នាំ១៩៥១មកម៉្លេះ ដែលអាចអនុវត្តបាននៅពេលភាគីណាមួយរងការវាយប្រហារ ដោយរួមបញ្ចូលទាំងការវាយប្រហារនៅលើសមុទ្រចិនខាងត្បូងផងដែរ។
ហ្វីលីពីន បានបង្ហាញទំនុកចិត្តថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរនៅតែរឹងមាំ បើទោះបីជាលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតនៅអាមេរិក នឹងឡើងកាន់តំណែងជាផ្លូវការនៅឆ្នាំក្រោយក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


