ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសផ្ដល់គ្រាប់មីនឲ្យអ៊ុយក្រែន ប្រើទុកច្បាំងជាមួយរុស្ស៊ី
សហរដ្ឋអាមេរិក នឹងផ្ដល់ឲ្យអ៊ុយក្រែននូវគ្រាប់មីន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់រដ្ឋបាលប្រធានាធិបតីជិតផុតអាណត្តិលោក ចូ បៃដិន សម្រាប់ទីក្រុងកៀវ មុនការឡើងកាន់តំណែងជាផ្លូវការរបស់លោក ដូណាល់ ត្រាំ នៅខែមករាឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមរបាយការណ៍ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាននៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤។

ប្រភពរបស់ Reuters បានប្រាប់ថា អាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះនៅលើទឹកដីរបស់ខ្លួន ដោយជៀសវាងការបង្កប់មីននៅតំបន់ទីប្រជុំជនដែលអាចប៉ះពាល់ដល់ជនស៊ីវិល។
កន្លងមក អាមេរិក បានផ្ដល់ឲ្យអ៊ុយក្រែននូវគ្រាប់មីនប្រឆាំងរថក្រោះ ប៉ុន្តែមីនលើកនេះជាប្រភេទគ្រាប់បំផ្ទុះថ្មើរជើង ដែលអ៊ុយក្រែនអាចប្រើសម្រាប់កម្ចាត់ទាហានជើងគោករុស្ស៊ី ដែលលុកលុយនៅភាគខាងកើតប្រទេសខ្លួន។
មីនអាមេរិក មានលក្ខណៈខុសពីមីនរុស្ស៊ី ដោយហេតុថា មីនអាមេរិកជាប្រភេទគ្រាប់បំផ្ទុះប្រើថ្ម ហើយបើកាលណា ថាមពលថ្មអស់ នោះគ្រាប់មីននឹងមិនផ្ទុះឡើយ ពោលគឺការប្រើប្រាស់មានរយៈពេលកំណត់។
ការអនុម័តថ្មីរបស់រដ្ឋបាលលោក ចូ បៃដិន បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
កាលពីថ្ងៃអង្គារ អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ចំនួន៦គ្រាប់ ចូលទៅក្នុងតំបន់ Bryansk ជាលើកដំបូង ដើម្បីកម្ទេចឃ្លាំងគ្រាប់ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា មានមីស៊ីល៥គ្រាប់ ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ចំណែកមួយគ្រាប់ទៀត បានហោះទៅបុកចំអគារមួយ បង្កជាការខូចខាតធ្ងន់ធ្ងរ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ីជាលើកដំបូង ខណៈរុស្ស៊ី គំរាមសងសឹក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


