ព័ត៌មានអន្ដរជាតិ
លោក គីម៖ អាមេរិក ជាអ្នកអុជអាលឲ្យឈានដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានបង្កើនភាពតានតឹង និងការបង្ករឿងកាន់ច្រើន ហើយគ្មានពេលណាណាដូចជាពេលឥលូវនេះទេដែលឧបទ្វីបកូរ៉េ ប្រឈមនឹងហានិភ័យនៃការកើតមានសង្គ្រាមនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤។

នៅសុន្ទរកថាក្នុងកម្មវិធីពិព័រណ៍យោធានៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បាននិយាយថា បទពិសោធន៍ចរចាពីមុនៗជាមួយអាមេរិក បានត្រឹមបង្ហាញពីគោលនយោបាយឈ្លានពាន និងអរិភាពប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើងតែប៉ុណ្ណោះ។
មេដឹកនាំកូរ៉េខាងជើងវ័យ៤០ឆ្នាំ បានបន្តថា៖ «មិនធ្លាប់ទាល់តែសោះដែលភាគីសង្គ្រាមនៅលើឧបទ្វីបកូរ៉េ ពើបប្រទះនឹងគ្រោះថ្នាក់ និងការប្រឈមមុខបែបនេះ ដែលវាអាចឈានទៅជាសង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុត។ យើងធ្លាប់ព្យាយាមអស់ពីសមត្ថភាពក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលយើងដឹងច្បាស់ពីលទ្ធផលគឺមិនមែនជាឆន្ទៈរបស់មហាអំណាចក្នុងការរួមរស់ជាមួយគ្នានោះទេ ប៉ុន្តែជាជំហរដ៏ហ្មត់ចត់នៃអំណាច និងគោលនយោបាយឈ្លានពាន និងអរិភាពចំពោះយើង ដែលមិនអាចផ្លាស់ប្តូរបាន»។
ទន្ទឹមនោះ លោក គីម ក៏បានអំពាវនាវឲ្យមានការអភិវឌ្ឍ និងទំនើបកម្មលើសព្វាវុធកូរ៉េខាងជើង និងបានប្ដេជ្ញាបន្តបង្កើនសមត្ថភាពការពារខ្លួន ដើម្បីតតាំងនឹងសត្រូវរបស់ក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


