សន្តិសុខសង្គម
ស្រវឹងជិះម៉ូតូទៅមុខលែងរួច ឈប់ដេកតាមផ្លូវ ត្រូវជនឆ្លៀតឱកាសលួចម៉ូតូបាត់
បុរសម្នាក់ ផឹកស៊ីស្រវឹង ខណៈជិះម៉ូតូតាមផ្លូវបំណងទៅផ្ទះ តែទៅមុខលែងរួច ក៏ឈប់ម៉ូតូដេកលើចិញ្ចឹមផ្លូវ ស្រាប់តែត្រូវជនឆ្លៀតឱកាសលួចយកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីនិច ដោយមិនចាំស្លាកលេខនោះទេ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែឈប់ម៉ូតូ រួចប្រាសខ្លួនដេកលង់លក់នៅលើខឿនមុខផ្ទះសំណាក់ យីហោ លាភហេង។ លុះក្រោយមក ក៏មានជនសង្ស័យប្រុសស្រីពីរនាក់ ដើរមកដល់ឃើញឱកាសល្អបានយកទូរស័ព្ទ និងម៉ូតូ ជិះចេញទៅបាត់ពីកន្លែងកើតហេតុ បន្ទាប់មកប្រជាពលរដ្ឋឃើញក៏នាំគ្នារាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយកើតហេតុបន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ដាស់សួរនាំរួចហើយបាននាំយកទៅប៉ុស្តិ៍ ដើម្បីទាក់ទងក្រុមគ្រួសារឲ្យមកទទួលបុរសខាងលើយកទៅផ្ទះវិញ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


