ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ឲ្យអ៊ុយក្រែនបន្ថយអាយុរើសទាហានមកត្រឹម ១៨ឆ្នាំ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធបានជំរុញឲ្យអ៊ុយក្រែន កាត់បន្ថយអាយុអប្បបរមារបស់ទាហានមកត្រឹម ១៨ឆ្នាំ ខណៈបច្ចុប្បន្នអាយុអប្បបរមាគឺ ២៥ឆ្នាំ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យស្របតាមស្ដង់ដារអាយុនៅអាមេរិក និងដោះស្រាយកង្វះកម្លាំងពលកម្ម សម្រាប់ទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។

រដ្ឋបាលលោក បៃដិន បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងវិបត្តិជ្រើសរើសបុគ្គលិក នៅពេលដែលខ្លួនប្រឈមមុខនឹងសត្រូវធំជាង និងមានអាវុធទំនើបជាង ហើយចំនួនអ្នកស្ម័គ្រចិត្តក៏ធ្លាក់ចុះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ការពិតដ៏សាមញ្ញគឺថា អ៊ុយក្រែនបច្ចុប្បន្នមិនបានប្រមូលផ្តុំ ឬបណ្តុះបណ្តាលទាហានឲ្យបានគ្រប់គ្រាន់ ដើម្បីជំនួសការខាតបង់ក្នុងសមរភូមិរបស់ពួកគេឡើយ ខណៈកំពុងតទល់ជាមួយយោធារបស់រុស្ស៊ីដែលកំពុងកើនឡើង»។
បើតាមពិតទៅ កន្លងមក អ៊ុយក្រែនធ្លាប់បានបន្ថយអាយុអប្បបរមារើសទ័ពម្ដងរួចមកហើយ ដោយបន្ថយពីអាយុ២៧ឆ្នាំមកត្រឹម២៥ឆ្នាំ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដែលខុសពីរដ្ឋបាលលោក ចូ បៃដិន ដោយកាលពីថ្ងៃពុធ លោក ត្រាំ បានតែងតាំងអតីតទីប្រឹក្សាសន្តិសុខដែលចូលនិវត្តន៍ម្នាក់គឺលោក Keith Kellogg ឲ្យក្លាយជាបេសកជនអ៊ុយក្រែន។
លោក Kellogg ធ្លាប់បានស្នើថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់លំហូរជំនួយយោធាដ៏ច្រើនដែលផ្ដល់ឲ្យទីក្រុងកៀវ ជាមធ្យោបាយជំរុញឲ្យប្រទេសនេះ ចូលទៅក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។
លោកក៏បានសន្យាផងដែរថា អង្គការណាតូនឹងមិនផ្តល់សមាជិកភាពឲ្យអ៊ុយក្រែន ក្នុងរយៈពេលច្រើនឆ្នាំទៅមុខ ដើម្បីជាថ្នូរនឹងការធានាសន្តិសុខពីរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


