Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងរៀបចំកន្លែងលក់ដូរបណ្ដោះអាសន្នថ្មី សម្រាប់អាជីវករលក់នៅមុខក្រសួងដែនដី

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ទីកន្លែង​លក់ដូរ​បណ្ដោះអាសន្ន​ថ្មី សម្រាប់​អាជីវករ​លក់ដូរ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​រើ​ទៅ​ទីតាំង​ថ្មី ត្រង់​ចំណុច​មុខ​សាលា CIA តាម​បណ្ដោយ​ផ្លូវ ១៣០០ សង្កាត់​ស្វាយប៉ាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខណ្ឌ បាន​បញ្ជាក់​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​លក់ដូរ​លើ​ដី​ចំណី​ផ្លូវ​មែន តែ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ការ​សាទរ​ដល់​កងកម្លាំង​សន្តិសុខ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ ដូច្នេះ​ត្រូវ​អនុវត្ត​តាម​មតិ​ភាគច្រើន។ ជាមួយ​គ្នា​នេះ រដ្ឋបាល​ខណ្ឌ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ ត្រូវ​ចូលរួម​ទាំងអស់​គ្នា បញ្ឈប់​ការ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដាក់​តាំង​លក់​ប្រកប​របរ​អាជីវកម្ម ដើម្បី​ចូលរួម​ថែរក្សា​សោភ័ណភាព សុវត្ថិភាព របៀបរៀបរយ ក្នុង​មូលដ្ឋាន​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ បាន​ស្នើ​ឲ្យ​អាជីវករ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​អនាម័យ បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​ក្រោយ​លក់ដូរ​រួច មិន​ត្រូវ​តាំង​ទីលំនៅ​រស់នៅ ជាពិសេស​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​ជានិច្ច ជៀសវាង​បង្ក​ភាព​រញ៉េរញ៉ៃ​ជាដាច់ខាត៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម