សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បង្ក្រាបទីតាំងល្បែងឡូតូ ១ កន្លែង និងដកហូតសម្ភារៈមួយចំនួន
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងអនឡាញឡូតូ ១ កន្លែង និងដកហូតវត្ថុតាងមួយចំនួនយកទៅរក្សាទុក។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អាជ្ញាធរបានឲ្យដឹងថា តាមការចង្អុលបង្ហាញរបស់ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី ៣ នាយប៉ុស្តិ៍ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងឡូតូ នៅចំណុចទីតាំងខាងលើ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា ៖ កុំព្យូទ័រចំនួន ២ គ្រឿង និងម៉ាស៊ីនព្រីនតូច ២ គ្រឿង។

ចំណែកសម្ភារៈពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន។ ដោយឡែកមនុស្សបានរត់ប្រសាចគេចខ្លួនបាត់អស់។
ករណីនេះដែរ កម្លាំងអាជ្ញាធរបានធ្វើកំណត់ហេតុកិច្ចសន្យាជាមួយម្ចាស់ទីតាំងឈប់ជួលឲ្យបើកល្បែងបន្តទៀត។ បើករណីថ្ងៃក្រោយមានបើក នឹងទទួលខុសត្រូវចំពោះផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


