ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃដោះលែងអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មដែលជាប់ទោសក្នុងរដ្ឋាភិបាលលោកប្រាយុធ
ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានដោះលែងអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Boonsong Teriyapirom ក្នុងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ជុំវិញសំណុំរឿងទិញស្រូវពីកសិករក្នុងតម្លៃថ្លៃដែលរដ្ឋាភិបាលយីងឡាក់ បានដាក់ចេញក្រោយឡើងកាន់អំណាចកាលឆ្នាំ២០១១។

រដ្ឋាភិបាលរបស់លោក ប្រាយុធ ចាន់អូចា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ នៅក្នុងឆ្នាំ២០១៤ ហើយបានកាត់ទោសមន្ត្រីស្និទ្ធរបស់ក្រុមគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារកាលឆ្នាំ២០០៦។
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Boonsong Teriyapirom ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៨ឆ្នាំក្នុងឆ្នាំ ២០១៧ សម្រាប់តួនាទីរបស់គាត់នៅក្នុងកិច្ចព្រមព្រៀងស្រូវអង្ករដែលរដ្ឋាភិបាលលោក ប្រាយុធ ចោទថា «ក្លែងក្លាយ» ក្នុងអំឡុងពេលនៃការកាន់អំណាច់របស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានទទួលការលើកលែងទោសដោយអាណិតអាសូរនៅថ្ងៃចន្ទនេះ ហើយនឹងត្រូវបានដោះលែងពីពន្ធនាគារ។
ដោយសារការកាត់បន្ថយទោសម្តងហើយម្តងទៀត Boonsong នឹងត្រូវនៅក្រៅឃុំដោយស្ថិតនៅក្រោមការតាមដានរយៈពេលបីឆ្នាំនិងប្រាំខែ។ លោក Boonsong ត្រូវបានគេសន្មត់ថានឹងអនុវត្តទោសដែលនៅសេសសល់របស់គាត់ និងមានសេរីភាពរហូតដល់ខែមេសា ឆ្នាំ២០២៨៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


