ជីវិតកម្សាន្ដ
មហាជនស្ញប់ស្ញែងសមត្ថភាពលោក ហេង ប៊ុនលាភ និងចាត់ទុកជាធនធានអ្នកសិល្បៈមួយរូប មិនគួរមើលរំលង
ក្រោយវិលចូលវិស័យសិល្បៈវិញ តារាប្រុសចាស់វស្សាតែរូបឆោមសង្ហាលោក ហេង ប៊ុនលាភ នៅតែមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រគួរកត់សម្គាល់ ក៏ព្រោះតែតារាប្រុសរូបនេះ មានទេពកោសល្យនិងសមត្ថភាព មិនថាការសម្តែង ក៏ដូចជាការចម្រៀងនោះទេ។

បើនិយាយភាពប្រជាប្រិយភាពរបស់តារាសម្តែងប្រុសរូបនេះ ក្រោយពីបានវិលចូលវិថីសិល្បៈវិញ គឺមានការងារច្រើនគួរកត់សម្គាល់ មិនថាការសម្តែង ឬថតពាណិជ្ជកម្មសម្រាប់ផលិតផលក្រុមហ៊ុនមួយចំនួននោះទេ លោកក៏បានធ្វើឱ្យមហាជន បានស្គាល់លោកនូវរូបភាពថ្មីមួយថែមទៀត គឺការច្រៀងក្នុងវង់ភ្លេងការជាមួយនឹងក្រុមគ្រួសារត្រកូលខាត់។
តាមរយៈវីដេអូ រួមនិងរូបភាពជាច្រើនសន្លឹក លោក ហេង ប៊ុនលាភ បានបង្ហើរសំនៀងដ៏ពិរោះក្នុងវង់ភ្លេងការ ធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្រ បង្ហាញការភ្ញាក់ផ្អើលនិងលើកសរសើរនូវទេពកោសល្យ របស់តារាជើងចាស់រូបនេះ ដែលអាចធ្វើការងារសិល្បៈបានច្រើន ដោយចាត់ទុកថា ជាធនធានអ្នកសិល្បៈមួយរូប មិនគួរមើលរំលងឡើយ។

គួររំលឹកថា លោក ហេង ប៊ុនលាភ ជាតារាសម្តែងជើងចាស់មួយរូប ដែលធ្លាប់បានចូលរួមសម្តែងភាពយន្តភាគ រឿងខ្នាតខ្លី និង MV ចម្រៀងជាច្រើន ហើយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ តែក្រោយមក លោកបានបាត់មុខពីវិថីសិល្បៈ ដោយផ្តោតលើមុខជំនួញរបស់លោកវិញ។
អវត្តមានរបស់លោកក្នុងវិថីសិល្បៈ អស់មួយរយៈពេលធំ លោកក៏បានសម្រេចចិត្តវិលប្រឡូកចូលសង្គមសិល្បៈវិញជាថ្មីម្តងទៀត និងបានចូលរួមសម្តែងភាពយន្តមួយចំនួន ក្នុងនោះមានរឿង “ហ្លូងព្រះស្ដេចកង”, រឿង” វិថីនារី”, រឿង”ទឹកចិត្តប្រពន្ធ” និង រឿង”បំណុលស្នេហ៍” ជាដើម។ល។ ខណៈក្នុងឱកាសនៃការវិលចូលសិល្បៈវិញនេះ លោកក៏ទទួលបានកិច្ចការងារជាបន្តបន្ទាប់ រហូតចូលរូមច្រៀងតាមវង់ភ្លេងការ ជាមួយនឹងក្រុមភ្លេងបុរាណគ្រួសារត្រកូលខាត់ អ្នកនាង ខាត់ សុឃីម ទៀតផង៕ អត្ថបទ៖ សុធាវី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


