ព័ត៌មានជាតិ
ម៉ោងនេះ ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកគ្រួសារម្ចាស់ដើមការដែលពាក់ព័ន្ធជាមួយអន្ទិតកក្កដា
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តតាកែវ នៅម៉ោង ៩៖ ៣០ នាទីព្រឹកនេះ កំពុងចុះយកសំណាកគ្រួសារម្ចាស់ពិធីមង្គលការនៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដែលជាប់ពាក់ព័ន្ធផ្ទាល់ជាមួយ លោក សោភ័ណ្ឌ កក្កដា បន្ទាប់ពីបានចូលរួមពីធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនានេះ ហើយរកឃើញវិជ្ជមានជំងឺកូវីដ១៩។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនា មុននេះថា អាជ្ញាធរកំពុងបើកកិច្ចប្រជុំដឹកនាំដោយអភិបាលខេត្ត ចុះមកដល់ក្នុងឃុំរវាងផ្ទាល់ ខណៈក្រុមគ្រូពេទ្យកំពុងធ្វើសំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង។
លោកប្រាប់ថា៖ “អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ”៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


