ព័ត៌មានជាតិ
មួយរោងការ រកឃើញអ្នកពាក់ព័ន្ធជាមួយ អន្ទិត កក្កដា សោភ័ណ្ឌ ជាង៤០០ នាក់
មន្ទីរសុខាភិបាល ខេត្តតាកែវ រកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អន្ទិតកក្កដា សោភ័ណ្ឌ ប្រមាណ ៤០០នាក់ ដែលមាន ៣០ នាក់ជាប់ពាក់ព័ន្ធផ្ទាល់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក ។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនានេះថា អាជ្ញាធរខេត្តបានចុះមកដល់ផ្ទាល់ក្នុងឃុំរវាង ស្រុកសំរោង ដោយដឹកនាំក្រុមគ្រូពេទ្យយកសំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

អាជ្ញាធរស្រុក ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


