ព័ត៌មានអន្ដរជាតិ
លោក Ahn Cheol-soo ជាសមាជិកសភាបក្សកាន់អំណាចម្នាក់គត់ បោះឆ្នោតដកដំណែងលោក Yoon
សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) តែម្នាក់គត់ដែលមិនប្តូរគោលជំហរក្នុងការបោះឆ្នោតបណ្តេញលោក Yoon Suk Yeol ចេញពីអំណាច បើទោះបីសមាជិកបក្សរបស់គាត់បានធ្វើពហិការដោយដើរចេញពីអង្គប្រជុំ។

លោក Ahn Cheol-soo អង្គុយតែម្នាក់ឯងគត់ក្នុងសម័យប្រជុំរបស់រដ្ឋសភាស្វែងរកការបោះឆ្នោតទម្លាក់លោក Yoon ចេញពីអំណាច ខណៈដែលសមាជិករួមបក្សរបស់គាត់បានចាកចេញពីសភាទាំងអស់ ហើយក្រោយមកក៏មានសមាជិកសភានៃបក្សកាន់អំណាច២រូបវិលចូលមកវិញ ប៉ុន្តែមកបោះឆ្នោតដើម្បីប្រឆាំងការទម្លាក់លោក Yoon ទេ។
យោងតាម BBC លោក Ahn Cheol-soo បានប្រកាសជាសាធារណៈរួចហើយនូវការគាំទ្ររបស់គាត់ចំពោះប៉ងចោទប្រកាន់ទម្លាក់ប្រធានាធិបតី ដោយបំបែកចេញពីជំហរផ្លូវការរបស់ PPP ដោយប្តូរចុះឡើងៗក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។
សមាជិកសភា Anh ដែលបានបណ្តុះបណ្តាលជាវេជ្ជបណ្ឌិតបានចូលធ្វើនយោបាយក្នុងឆ្នាំ ២០០៦ ក្នុងអាយុ ៤៤ ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកបានឈរឈ្មោះជាប្រធានាធិបតីបីដង ប៉ុន្តែមិនទទួលបានជោគជ័យម្តងណាឡើយ ហើយយុទ្ធនាការរបស់គាត់ជាទូទៅផ្តោតលើការកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការបង្ក្រាបអំពើពុករលួយ។
បច្ចុប្បន្នសមាជិកសភាវ័យ៦២ឆ្នាំរូបនេះ បានអំពាវនាវឲ្យមានការខិតខំកាន់តែតឹងរ៉ឹងចំពោះកូរ៉េខាងជើង។ Ahn បានក្លាយជាសមាជិកនៃគណបក្សផ្សេងៗពេញមួយអាជីពនយោបាយរបស់គាត់ រួមទាំងជាសហស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យ (DP) ដែលឥឡូវនេះជាគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង។
លោក បានក្លាយជាសមាជិកនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចនៅឆ្នាំ ២០២២ បន្ទាប់ពីវាបានបញ្ចូលគ្នាជាមួយគណបក្សមួយក្នុងចំណោមគណបក្សដែលគាត់បានបង្កើតឡើង។
សារព័ត៌មានកូរ៉េ Korean Herald បានស្រង់សម្តី លោក Ahn Cheol-soo ដោយបានប្រកាសពីការគាំទ្ររបស់គាត់ចំពោះចលនាចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ដោយបំបែកចេញពីជំហរផ្លូវការរបស់គណបក្សរបស់គាត់។
លោក Ahn បានជំរុញឱ្យប្រធានាធិបតី Yoon និងគណបក្សកំណត់ពេលវេលាសម្រាប់ការលាលែងពីតំណែងរបស់គាត់ និងស្នើផែនការសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីឯកភាពជាតិអព្យាក្រឹត។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖«ឥឡូវនេះប្រធានាធិបតី Yoon បានប្រគល់អនាគតរបស់គាត់ទៅឱ្យគណបក្ស វាជាការចាំបាច់សម្រាប់គណបក្សដើម្បីបញ្ជាក់ពីពេលវេលាសម្រាប់ការលាលែងពីតំណែងរបស់គាត់ និងការបង្កើតគណៈរដ្ឋមន្ត្រីឯកភាពជាតិអព្យាក្រឹតមុនពេលបោះឆ្នោត»។
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


