ព័ត៌មានអន្ដរជាតិ
លោក Yoon រងការចោទថា ញុះញង់កូរ៉េខាងជើង ដើម្បីដាក់ចេញច្បាប់អាជ្ញាសឹកមានប្រសិទ្ធភាព
ទីក្រុងសេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានញុះញង់ឱ្យប្រទេសកូរ៉េខាងជើង បើកការឈ្លានពានដោយអាវុធ ដើម្បីបង្កើតឱ្យមានហេតុផលសមស្រប សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ ឆ្នាំ ២០២៤ និងដើម្បីលុបបំបាត់ចោលគូប្រជែងនយោបាយរបស់ខ្លួន។

រដ្ឋអាជ្ញាពិសេស លោក Cho Eun-seok បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៥ខែធ្នូ ថា ក្រុមរបស់លោកបានចោទប្រកាន់មនុស្ស២៤នាក់ រួមទាំងអតីតប្រធានាធិបតី Yoon និងសមាជិកគណៈរដ្ឋមន្ត្រីចំនួន៥នាក់ផ្សេងទៀត ពីបទជាប់ពាក់ព័ន្ធ អំឡុងពេលនៃការស៊ើបអង្កេតរយៈពេល៦ខែរបស់គាត់លើការចោទប្រកាន់ពីបទ«បះបោរ»។
លោក Cho បាននិយាយថា៖ «យើងបានដឹងច្បាស់ពីបទពិសោធន៍ជាប្រវត្តិសាស្ត្រតរួចហើយថាវាសមហេតុផល ដែលផ្តល់ទៅឱ្យអ្នកកាន់អំណាចសម្រាប់រដ្ឋប្រហារ គឺដើម្បីតែមុខមាត់ប៉ុណ្ណោះ ហើយគោលបំណងតែមួយគត់គឺជាកាន់កាប់ និងរក្សាអំណាចផ្តាច់មុខ»។
រដ្ឋអាជ្ញា លោក Cho បាននិយាយថា ក្រុមរបស់លោកបានបញ្ជាក់ពីគម្រោងធំមួយដែលត្រូវបានចោទប្រកាន់ថា លោក Yoon ជាមេក្លោង និងរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Kim Yong-hyun ដែលនឹងត្រលប់ទៅខែតុលា ឆ្នាំ ២០២៣ វិញ ដើម្បីព្យួរអំណាចរបស់សភា ហើយជំនួសដោយស្ថាប័ននីតិប្បញ្ញត្តិបន្ទាន់។
លោកបានបន្តថា៖ «ដើម្បីបង្កើតឱ្យសមស្របតាមការប្រកាសច្បាប់អាជ្ញាសឹក ពួកគេបានព្យាយាមជម្រុញឱ្យកូរ៉េខាងជើងបង្កការឈ្លានពានដោយអាវុធ ប៉ុន្តែត្រូវបរាជ័យ ខណៈដែលកូរ៉េខាងជើងមិនបានឆ្លើយតបផ្នែកយោធាណាមួយឡើយ»។
ក្រុមរដ្ឋអាជ្ញាពិសេសធ្លាប់បានចោទប្រកាន់ លោក Yoon និងមេបញ្ជាការយោធារបស់គាត់ថា បានបញ្ជាឱ្យប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក លាក់ខ្លួនចូលទៅក្នុងភាគខាងជើង ដើម្បីបង្កភាពតានតឹងដល់ប្រទេសជិតខាង។
លោក Cho បាននិយាយទៀតថា ក្រោយលោក Yoon បានឃុបឃិតដាក់ឈ្មោះអ្នកដែលមាននិន្នាការនយោបាយប្រឆាំង រួមទាំងមេដឹកនាំគណបក្សកាន់អំណាចអភិរក្សនិយមរបស់លោក ជាកងកម្លាំងប្រឆាំងរដ្ឋ និងបានប្រកាសច្បាប់អាជ្ញាសឹក នៅពេលដែលលោកគ្មានភាពមនុស្សធម៌ក្នុងខ្លួន។
លោក Cho ស្ថិតក្នុងចំណោមរដ្ឋអាជ្ញាពិសេសបីរូបដែលត្រូវបានតែងតាំងបន្ទាប់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមួយដែលជាការដក លោក Yoon ដោយតុលាការធម្មនុញ្ញក្នុងខែមេសា។
បច្ចុប្បន្ន លោក Yoon កំពុងស្ថិតក្នុងការជាប់ទោសពីបទបះបោរ ដែលបទចោទនេះ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬអាចមានទោសប្រហារជីវិត។ អតីតរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀតរបស់គាត់ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗដែលកើតចេញពីការប៉ុនប៉ងច្បាប់អាជ្ញាសឹកតែត្រូវបរាជ័យ។
សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរី បានបោះឆ្នោតលុបចោលក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ លោក Yoon ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការប្រកាសរបស់គាត់កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ហើយក្រោយមកបានចោទប្រកាន់គាត់ពីបទរំលោភអំណាច។
លោក Yoon បានបន្ថែមទៀតថា វាស្ថិតនៅក្នុងអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតីក្នុងការប្រកាសច្បាប់អាជ្ញាសឹក ហើយលោកបានធ្វើវា ដើម្បីព្រមានឲ្យដឹងជុំវិញការរំលោភអំណាចរបស់គណបក្សប្រឆាំងលើការគ្រប់គ្រងសភាដែលកំពុងធ្វើឱ្យខូចដល់ការងាររបស់រដ្ឋាភិបាល។ លោកថា គ្មានការបង្កគ្រោះថ្នាក់ដល់ប្រទេសដោយក្រឹត្យប្រធានាធិបតីដែលដាក់ច្បាប់អាជ្ញាសឹកនោះទេ៕
ណឺ មិនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


