Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយវីដេអូលោក Yoon ជាប់ឃុំក្នុងពន្ធធនាគារមួយកន្លែង

បានផុស

នៅ

កាលពីថ្ងៃទី ២ ខែកញ្ញា វីដេអូមួយដែលមានចំណងជើងថា «បែកធ្លាយវីដេអូរបស់ Yoon Suk Yeol នៅក្នុងមន្ទីរឃុំឃាំង» បានផ្សព្វផ្សាយពាសពេញវេទិកាផ្សេងៗ។ ខ្សែអាត់វីដេអូមួយនោះមានរយៈពេលត្រឹមតែ ១៩ វិនាទី បង្ហាញអំពីបុរសម្នាក់ក្នុងឈុតមន្ត្រីឈរនៅខាងក្រៅ ខណៈនៅខាងក្នុង បុរសម្នាក់ដែលស្រដៀងនឹងអតីតប្រធានាធិបតី អាចត្រូវគេមើលឃើញសម្លឹងមើលទៅខាងក្រៅ។ ទោះយ៉ាងណាក៏ដោយ ដោយសារគុណភាពវីដេអូអន់ មុខមាត់ពិតប្រាកដគឺមិនសូវជាច្បាស់ទេ។

វីដេអូរយៈពេល ១៩ វិនាទី ជាវីដេអូឃ្លាំមើលអតីតប្រធានាធិបតី (រូបភាព៖Allkpop)

យោងតាមភ្នាកងារ Allkpop វីដេអូនេះត្រូវគេរាយការណ៍ថា បានបែកធ្លាយកាលពីថ្ងៃទី ១ ខែកញ្ញាមក នៅពេលដែលសមាជិកនៃគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានពិនិត្យវីដេអូតាមដាន និងកំណត់ត្រាផ្សេងទៀតនៃការប្រតិបត្តិដីកាចាប់ខ្លួនលោក Yoon Suk Yeol ។ សមាជិកគណកម្មាធិការបាននិយាយថា Yoon បានទប់ទល់ក្នុងអំឡុងពេលការប៉ុនប៉ងលើកទីមួយ និងលើកទីពីរ ខណៈដែលស្លៀកពាក់តែខោក្នុងរបស់គាត់តែប៉ុណ្ណោះ។

វីដេអូ​មួយនោះ ​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ YouTube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត ដោយសារតែវាជាឃ្លិបដ៏កម្រមួយដែលអតីតប្រធានាធិបតីជាប់ទោស

លោក Kim Yong Min សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាលេខាបក្សកាន់អំណាចនៃគណៈកម្មាធិការនេះ បាននិយាយបន្ទាប់ពីមើលវីដេអូថា ក្នុងអំឡុងពេលអនុវត្តដីកាលើកដំបូង អតីតប្រធានាធិបតី Yoon បានដេកស្លៀកតែខោក្នុងប៉ុណ្ណោះ។ ជាពិសេស​រូបគាត់ថែមទាំងជំទាស់យ៉ាងខ្លាំងដោយនិយាយថា «គ្មាននរណាម្នាក់អាចប្រើកម្លាំងលើគាត់បានទេ»។ គាត់បានបដិសេធមិនធ្វើតាម ដោយទាមទារកុំឲ្យប៉ះពាល់ និងទទូចសុំជួបមេធាវីថែមទៀត។

សមាជិកសភាគណបក្សប្រជាធិបតេយ្យរូបនេះបាននិយាយបន្ថែមថា ក្នុងអំឡុងពេលអនុវត្តដីកាលើកទីពីរ គាត់នៅតែស្លៀកខោក្នុង អង្គុយអានព្រះគម្ពីរ ហើយបដិសេធមិនធ្វើតាមមន្រ្តីក្នុងពន្ធធនាគារឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា ដ្បិតតែវីដេអូនេះ បង្ហាញពីភាពខុសច្បាប់នៅក្នុងផ្នែកនៃទីប្រឹក្សាពិសេស ប៉ុន្តែជាការរារាំងម្តងហើយម្តងទៀត និងចេតនារបស់លោក Yoon នៃការអនុវត្តច្បាប់ស្របច្បាប់ និងសិទ្ធិអំណាចសាធារណៈ។

ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រុមអ្នកច្បាប់របស់ Yoon បានរុញច្រានមកវិញភ្លាមៗ ដោយចេញសេចក្តីថ្លែងការណ៍មួយថា ទាំំងនោះគឺជាការបំពានលើច្បាប់ស្តីពីការអនុវត្តទោស ច្បាប់ស្តីពីការបង្ហាញព័ត៌មាន និងច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន។ CCTV អាចប្រើបានក្នុងកម្រិតអប្បបរមាដែលចាំបាច់ដើម្បីត្រួតពិនិត្យអ្នកទោស ឬសម្ភារៈបរិក្ខារ។ វាមិនអាចប្រើប្រាស់ ឬចូលប្រើប្រាស់សម្រាប់គោលបំណងដូចជា ការផ្តល់សិទ្ធិឲ្យមានការស៊ើបអង្កេត ឬការអះអាងរបស់សភា។

ពួកគេបានបន្តទៀតថា ការថតរូបភាព CCTV នៅខាងក្នុងមណ្ឌលអប់រំកែប្រែ គឺជាកម្មវត្ថុនៃគោលការណ៍មិនបង្ហាញ ទាំងការការពារសិទ្ធិមនុស្សរបស់អ្នកទោស និងដើម្បីការពារហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ប្រសិនបើប្លង់ខាងក្នុង ឬប្រព័ន្ធយាមត្រូវបានលាតត្រដាង។ ភាពស្របច្បាប់នៃការចាប់ខ្លួនស្ថិតនៅក្នុងដែនរបស់តុលាការ មិនមែនជាសិទ្ធិសាធារណៈក្នុងការដឹងនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីកូរ៉េ វ័យ៥០ឆ្នាំ ​ត្រូវ​រថភ្លើង​បុក​ដោយមិនដឹងមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម