Connect with us

ព័ត៌មានអន្ដរជាតិ

តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​

បានផុស

នៅ

​វា​​មាន​រយៈ​​កន្លះឆ្នាំគត់​នៃវិបត្តិនយោបាយ​​របស់​ប្រទេស​កូរ៉េ​ខាងត្បូងដែល​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​រី​ក​លួត​​លាស់​​ខាំង​បំ​​ផុត​មួយ​នៅ​អាស៊ី​បូព៌ា ចាប់​តាំង​ពី​​​​ការ​ប្រកាសច្បាប់អាជ្ញាសឹក​របស់​អតី​ត​ប្រធានាធិបតី​ Yoon Suk Yeol រហូត​ដល់​ថ្ងៃ​​បោះឆ្នោត​ប្រធានាធិបតី​​ថ្មី​នៅថ្ងៃទី​៣ខែ​មិថុនា​​នេះ​។

លោក Kim Moon-soo (ស្តាំ) ​ចាប់ដៃ​ជាមួយគូ​ប្រជែង លោក Lee Jae-myung ក្រោយ​ពេល​ការជជែក​​លើ​ទូរទស្សន៍​កាល​ថ្ងៃទី​២៣ខែ​ឧសភា​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវិបត្តិន​​​យោបាយ​​កន្លះឆ្នាំ​មក​នេះ ភាពមិនប្រាកដប្រជា និងការបែកបាក់គ្នា ​ក្នុង​សង្គម​កូរ៉េខាងត្បូង​ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​​មិន​ធ្លាប់​មាន ​ហើយ​ការ​​សម្រេច​​​​​​សេចក្តី​​​ដោយ​តុលាការ​ធម្មនុញ្ញ​​ដោយ​ការ​បោះឆ្នោត​ជា​ឯកច្ឆ័ន​​ក្នុងចំណោម​ចៅក្រម​​៨រូប​​នៃ​សមាជិក​​​​ចៅ​ក្រម​​៩រូប​នៃ​​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ដក​ហូត​​អំណាច​ លោក Yoon Suk Yeol ដែលជាអតីតមេដឹកនាំដ៏អាម៉ាស់ ដែលបានទម្លាក់ប្រទេសប្រជាធិបតេយ្យទៅក្នុងភាពវឹកវរដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពី​ថ្ងៃ​តី​៣ខែ​​ខែធ្នូ​ឆ្នាំ​​២០២៤​​។

លោក Yoon Suk Yeol ជា​អតីត​អ្នក​ច្បាប់​កាន់​កិច្ច​ការ​ច្បាប់​​​ក្នុងសំណុំ​រឿង​ចោទ​ប្រកាន់​​អតីតប្រធានាធិបតី​មុនៗរបស់​គាត់​ ក្នុង​នាម​​​​ជាអគ្គរដ្ឋ​អាជ្ញាធរ​​​រយៈពេល​២៧ឆ្នាំ មុន​ការ​ហក់​ចូល​​ប្រ​​​​ឡូក​​ក្នុង​ឆាក​​នយោបាយ​​​​​រយៈពេលខ្លី​​ និង​ឈ្នះ​ការ​បោះឆ្នោត​​ដ៏ស្តួច​ស្តើង​​ក្លាយ​ជា​ប្រធានាធិបតី​​​នៅឆ្នាំ​២០២២។

​​​ការសម្រេច​​របស់​តុលាការ​ធម្មនុញ្ញកូរ៉េ​ខាងត្បូង​កាល​ពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​នេះ បាន​បើក​ផ្លូវ​ឲ្យ​ប្រទេស​កូរ៉េ​រៀប​​ចំ​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​ប្រ​​ធានា​​ធិបតី​ថ្មី​នៅ​ថ្ងៃទី​​៣ខែ​​​មិថុនា​នេះ ដើម្បី​បញ្ចប់នូវ​​ការ​ប្រជែង​ប្រជែង​ប្រជា​ប្រិយភាព​​ន​យោបាយ​របស់​​គណបក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​ដែល​មាន​ លោក Lee Jae-myung ជា​បេក្ខភាព​ប្រធាធិបតី និង ​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ​ដែល​មាន​ លោក Kim Moon-soo ជា​​បេក្ខភាព​ប្រធានា​ធិបតី​នាពេលខាងមុខ​​នេះ​។

​ថ្វីត្បីត​តែ​​មាន​បេក្ខជន​រហូត​ដល់​​៥​ តំណាង​គណបក្ស​​​ដែលចូលរួម​ការ​បោះឆ្នោត​​ប្រធានាធិបតីនៅថ្ងៃអង្គារទី​៣ខែ​មិថុនា ក៏​មានការ​កត់សម្គាល់​ជាពិសេស មានតែ​បេក្ខជន​ប្រធានាធិបតី​​តែ​​​​ពីរ​រូប​​ប៉ុណ្ណោះ​​នឹង​ក្លាយ​ជា​​​អ្នក​ប្រកួត​ប្រជែង​​​ឈាន​ទៅ​ឈ្នះ​ការ​បោះឆ្នោត​​ ក្លាយ​ជា​ប្រធានាធិបតី​​​​ប្រទេសកូរ៉េខាង​ត្បូង។ បេក្ខជនទាំង​​២​នោះ ​គឺមាន​ លោក Lee Jae-myung​​ តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​និង លោក Kim Moon-soo តំណាង​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ដែល​ជា​បក្ស​​របស់​​អតីត​​ប្រធានាធិបតី ​លោក Yoon Suk Yeol។

តើបេក្ខជន​ឈាន​មុខ​ទាំងពីរ​ មាន​លក្ខណៈសម្បត្តិខុស​គ្នាយ៉ាងដូចម្តេច?

លោក Lee Jae-myung និង​លោក Kim Moon-soo។ REUTERS

តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) លោក Lee Jae-myung អាយុ ៦០ ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យ ដែល​គេដឹង​ថា ជាគណបក្ស​​​សេរី​និយម និង​​មានទំនោ​រទន់ភ្លន់​​ជាមួយ​កូរ៉េខាង​ជើង។ ​

​ក្នុងការ​កត់ត្រាជីវប្រវត្តិ​របស់​បេក្ខជន​ប្រធានាធិបតីរូប​នេះ លោក Lee គឺ​ជា អតីត​កម្មករ​រោងចក្រ​មិន​ទាន់​គ្រប់​អាយុ​មក​ពី​គ្រួសារ​ក្រីក្រ​ ហើយ​ លោក​បាន​ក្លាយ​ជា​មេធាវី​សិទ្ធិ​មនុស្ស​មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ គាត់គឺជាអតីតអភិបាលក្រុង ហើយថ្មីៗនេះបានបម្រើការជាតំណាងរាស្រ្តបន្ទាប់ពីចាញ់​ឆ្នោត​ដ៏ស្តួច​ស្តើង​តទល់ នឹង​ លោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២​។

​ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​​តំណាង​រាស្ត្រ​​កាល​ពី​​ ខែ​​តុលា​​ឆ្នាំ ២០២៤ គណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) របស់ លោក Lee Jae-myung បាន​ទទួល​ការ​កើន​ឡើង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយ​ឈ្នះ​​អាសន្ន​រហូត​ដល់​ទៅ​​ជាង​១៧០ ក្នុងចំណោម​អាសនៈសភា​​កូរ៉េ​ចំនួន​៣០០​ ដោយ​គណបក្ស​​អំណាច​ប្រជាជន​ទទួលបាន​អាសន​តែ​១០៨​ ប៉ុណ្ណោះ ហើយ​អាសនៈ​សេសសល់​​​គឺ​បានទៅ​លើ​គណបក្ស​ផ្សេង​ៗ​។

​លោក ​Lee Jae-myung បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតក្នុងខែមករា ឆ្នាំ ២០២៤ នៅពេលដែលបុរសម្នាក់បានចាក់គាត់ចំកអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ។

​លោក ​Lee បានក្លាយ​ជា​​​គោលដៅ​នៃការ​ធ្វើ​​​ចាប់​ខ្លួន​​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​​​កាលថ្ងៃ​​ទី​៣​ ខែធ្នូឆ្នាំ២០២៤ ​ដែល​អតីត​​ប្រធានាធិបតី​ Yoon ​បញ្ជា​​​បានបញ្ជូនទាហានទៅ​កាន់​រដ្ឋ​សភា។ លោក Lee ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​ដែល​ប្រញាប់ប្រញាល់​ទៅ​កាន់​សភា ហើយ​បាន​ប្រឈម​ទាហាន​ ​មុន​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​បន្ទាន់​ដើម្បី​លើក​ច្បាប់​អាជ្ញាសឹក។

​យោង​តាម CNN គាត់បានផ្សាយ​ផ្ទាល់​ (Live) ដោយ​បង្ហាញ​ពី​ការ​លោតពីលើរបងដើម្បីចូលអាគារ ដោយក្នុងវីដេអូដែលល្បីមានអ្នកចូលមើលរាប់សិបលានដង។

នៅលើផ្លូវនៃយុទ្ធនាការនេះ លោក Lee បានសន្យាថា នឹងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច រួមទាំងការគ្រប់គ្រងបន្ថែម​ទៀតលើសមត្ថភាពរបស់ប្រធានាធិបតីក្នុងការប្រកាសច្បាប់អាជ្ញាសឹក និងកែសម្រួលរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យប្រធានាធិបតី​កាន់​អំណាច​ត្រឹម៤​ឆ្នាំ​ក្នុង​​១អាណត្តិ និង​មាន​ត្រឹម​២អាណត្តិ ជំនួសឱ្យអាណត្តិប្រាំឆ្នាំតែមួយបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់លើការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ខណៈពេលដែលកំពុងបន្តគោលដៅយូរអង្វែងនៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គាត់ក៏គាំទ្រការជំរុញអាជីវកម្មខ្នាតតូច និងការរីកលូតលាស់ឧស្សាហកម្ម AI ។

ប៉ុន្តែ លោក Lee ក៏ត្រូវបានជាប់គាំងដោយសំណុំរឿងផ្លូវច្បាប់ រួមទាំងការកាត់ក្តីដែលកំពុងបន្តជាច្រើនសម្រាប់ការសូកប៉ាន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យ។

ដោយ​ឡែក លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ច្បាប់​បោះ​ឆ្នោត​ក្នុង​សំណុំ​រឿង​បន្ត​មួយ​ទៀត ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍។

លោក Lee បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​លើ​លោក។ ថ្លែងទៅកាន់ទូរទស្សន៍ CNN កាលពីខែធ្នូ លោកបានអះអាងថា លោកត្រូវបានចោទប្រកាន់លើបទចោទប្រកាន់ជាច្រើន «ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឡើយ» ហើយថាការចោទប្រកាន់នេះមានហេតុផលនយោបាយ។

លោក Kim Moon-soo នៃគណបក្សអំណាចប្រជាជនអភិរក្ស (PPP)

លោក Kim Moon Soo។ REUTERS

នៅពេលដែលលោក Yoon​ បាន​ត្រូវ​​តុលាការ​ធម្មនុញ្ញ​​​ដកហូត​ដំណែងនៅ​ដើម​ខែ​មេសា ហើយ​លោក​បានចាកចេញពីគណបក្សនៅក្នុងខែឧសភា ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​បេក្ខជន​ថ្មី​សម្រាប់​​តំណែង​ប្រធានាធិបតី​ពី​គណបក្ស​អំណាច​ប្រជាជន។ ក្នុងពេលចាកចេញ អតីត​​ប្រធានាធិបតី​ដែល​​បាត់បង់​ប្រជាប្រិយ​ បានជំរុញឱ្យអ្នកគាំទ្រគាំទ្រលោក Kim Moon-soo ដែលជាអតីតរដ្ឋមន្ត្រី​ក្រសួង​ការងារអាយុ៧៣​ឆ្នាំ។

លោក Kim Moon-soo ក៏បាន​យក​ឈ្នះ​ក្នុងការ​បោះឆ្នោតក្នុង​ផ្ទៃ​ក្នុង​បក្ស​អំណាច​ប្រជាជន​ លើ​​​អតីត​​នាយករដ្ឋមន្ត្រី Han Duck-soo ដែលបាន​លាលែង​ពី​​តំណែង​ប្រធានាធិបតីស្តីទី ដើម្បី​ប្រជែង​​​​តំណែង​ក្នុង​បេក្ខជន​ប្រធានាធិបតី​ពីក្នុង​បក្ស​​វិញ។

លោក Kim Moon-soo ជាសកម្មជនការងារដ៏លេចធ្លោនៅសាកលវិទ្យាល័យ សូម្បីតែត្រូវបានបណ្តេញចេញ និងដាក់គុកសម្រាប់ការតវ៉ារបស់គាត់។ នៅទីបំផុតគាត់បានចូលរួមជាមួយគណបក្ស​អំណាច​​​ប្រជាជន​ ដែល​ជា​បក្ស​អភិរក្សនិយម​មួយ ហើយបានឈានជើងចូលទៅក្នុងការតែងតាំងបន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនជុំនៃគណបក្ស។

​គណបក្ស​អំណាច​ប្រជាជន​ ដំបូងបានជ្រើសរើស Kim ជាបេក្ខភាពរបស់ខ្លួន។ បន្ទាប់មកទម្លាក់គាត់ ដោយសម្លឹងមើលអតីត​នាយករដ្ឋមន្ត្រី Han Duck-soo ជំនួសវិញ។ ទី​បំផុត​គណបក្ស​បាន​ជ្រើសរើស​លោក Kim វិញ បន្ទាប់​ពី​លោក​បាន​ប្តឹង​ជំទាស់​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ PPP នៅតែបែកបាក់គ្នាយ៉ាងខ្លាំង ហើយបេក្ខជនរបស់ខ្លួនមាន​ប្រជាប្រិយភាព​​អន់​ជាង​​ បេក្ខជន​ប្រធានា​ធិបតី​​មក​ពី​​បក្ស​​ប្រជាធិបតេយ្យ លោក Lee Jae-myung នៅក្នុងការស្ទង់មតិមុនការបោះឆ្នោត។

លោក Kim ក៏បានសន្យាថានឹងធ្វើកំណែទម្រង់នយោបាយ ប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងការបោះឆ្នោតរបស់ប្រទេស ដើម្បីកសាងទំនុកចិត្តសាធារណៈឡើងវិញ។ យុទ្ធនាការរបស់គាត់បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានភាពស្និទ្ធស្នាលនឹងអាជីវកម្មតាមរយៈការកាត់បន្ថយពន្ធ និងបន្ធូរបន្ថយការរឹតបន្តឹង និងដោយការលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ និងថាមពលនុយក្លេអ៊ែរ។

បេក្ខជន​ភាគី​ទី​បី និង​ឯករាជ្យ​មួយ​ចំនួន​ក៏​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ដែរ។ ពួកគេរាប់បញ្ចូលទាំងលោក Lee Jun-seok ដែលជាអតីតមេដឹកនាំ PPP ដែលបានបង្កើតគណបក្សកំណែទម្រង់ថ្មីអភិរក្សផ្ទាល់ខ្លួនរបស់គាត់កាលពីឆ្នាំមុន៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​កូរ៉េខាងត្បូងចេញ​ទៅ​បោះឆ្នោតនៅថ្ងៃទី​៣ខែ​មិថុនា​នេះ។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

កសិករនៅក្នុងស្រុកមោងឫស្សីអះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​​ស្រូវ​រំពឹង​បានផល​​ច្រើន

ព័ត៌មានជាតិ១១ នាទីutes មុន

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានជាតិ២៦ នាទីutes មុន

ប៊ីវីអឹម​ បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

ព័ត៌មានជាតិ៤ ម៉ោង មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម