ព័ត៌មានអន្ដរជាតិ
លោក Yoon Suk Yeol ប្រឈមបទចោទថ្មីចំពោះការបង្កហេតុដល់កូរ៉េខាងជើង
រដ្ឋអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១០ខែវិច្ឆិកានេះ បានដាក់ការចោទប្រកាន់បន្ថែម លើអតីតប្រធានាធិបតី យ៉ុន ស៊ុកយោល (Yoon Suk Yeol) ពីបទរំលោភអំណាច និងបង្កអរិភាពទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីនៅចុងឆ្នាំ២០២៤។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានព្យាយាមបង្កជម្លោះយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។ នេះតាមអ្នកនាំពាក្យរបស់រដ្ឋអាជ្ញា បានប្រាប់សន្និសីទសារព័ត៌មានដោយដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរស័ព្ទដៃរបស់មន្ត្រីយោធា ដែលរួមមានពាក្យមួយចំនួនដែលបង្ហាញពីការបង្កហេតុដែលអាចកើតមានប្រឆាំងនឹងកូរ៉េខាងជើង ដូចជា «យន្តហោះគ្មានមនុស្សបើក» និង «ការវាយប្រហារយោធា (surgical strike)»។
លោក យ៉ុន ត្រូវបានតុលាការធម្មនុញ្ញបញ្ចប់មុខតំណែងពីប្រធានាធិបតីកាលពីខែមេសា ហើយកំពុងស្ថិតក្នុងការកាត់ទោសចំពោះចោទប្រកាន់ពីការបះបោរដែលកើតចេញពីការប្រកាសដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យកាលពីដើមខែធ្នូឆ្នាំ២០២៤។
ក្នុងការចោទប្រកាន់អំពីការបេះបោរនោះ បើរកឃើញថាមានកំហុស លោក យ៉ុន អាចនឹងត្រូវកាត់ទោសប្រហារជីវិត។
ក្រោយពីបរាជ័យនៃការដាក់ច្បាប់អាជ្ញាសឹកនេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលធ្លាប់កាន់តួនាទីជារដ្ឋអាជ្ញាជាង២៧ឆ្នាំ បាននិយាយជាបន្តបន្ទាប់ថា គាត់មិនដែលមានបំណងដាក់ច្បាប់យោធាទេ ប៉ុន្តែបានប្រកាសច្បាប់អាជ្ញាសឹកនាពេលនោះដើម្បីព្រមានដល់ការប្រព្រឹត្តខុសដោយគណបក្សប្រឆាំង និងដើម្បីការពារលទ្ធិប្រជាធិបតេយ្យពីធាតុ «ប្រឆាំងនឹងរដ្ឋ»។
យោងតាមច្បាប់អាជ្ញាសឹកដែលប្រកាសចេញ អតីតប្រធានាធិបតី យ៉ុន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និងអតីតប្រធានចារកម្មយោធា លោក Yeo In-hyung គ្រោងនឹងធ្វើការវាយប្រហារកូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូង។ នេះបើតាមអ្នកនាំពាក្យរបស់រដ្ឋអាជ្ញាលោកស្រី Park Ji-young ដែលបញ្ជាក់ពីការបន្ថែមការចោទប្រកាន់។
លោកស្រី Park បាននិយាយថា អ្នកទាំងបីចង់បង្កើតភាពតានតឹងក្នុងប្រទេស ដែលជាលក្ខខណ្ឌមួយសម្រាប់លោកយ៉ុន ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។
ព្រះរាជអាជ្ញា បាននិយាយថា Kim និង Yeo ក៏ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់បន្ថែមដូចគ្នា។
ក្រុមរបស់រដ្ឋអាជ្ញាពិសេសបានចោទប្រកាន់លោក យ៉ុន និងមេបញ្ជាការយោធារបស់គាត់ថា បានបញ្ជាឱ្យប្រតិបត្តិការដ្រូនបំបាំងកាយចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ និងបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យច្បាប់អាជ្ញាសឹករបស់គាត់៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


