ព័ត៌មានជាតិ
បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង
បាតុកម្មថ្ងៃទី ៨ ខែធ្នូ របស់ក្រុមជ្រុលនិយមនៅប្រទេសកូរ៉េខាងត្បូង ដែលប្រើលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ ដើម្បីប្រមូលផ្ដុំគ្នា ស្រែកលាបពណ៌លើរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការបរាជ័យយ៉ាងដំណំ ព្រោះគ្មានពលរដ្ឋណាចូលរួមជាមួយឡើយ។

អ្នកវិភាគភូមិសាស្ត្រនយោបាយកម្ពុជា លោក ថុង ម៉េងដាវិត មើលឃើញថា បាតុកម្មគ្មានអ្នកចូលរួមនេះ ដោយសារតែក្រុមប្រឆាំងតែងនិយាយកុហកបោកប្រាស់ពលរដ្ឋ យកពលរដ្ឋជាខែលម្តងហើយម្តងទៀត ដើម្បីកេងចំណេញយកប្រយោជន៍សម្រាប់ក្រុមបក្ខពួករបស់ខ្លួន។

លោកថ្លែងថា «ការធ្វើបាតុកម្មរបស់ក្រុមនេះកាន់តែចុះខ្សោយទៅៗ រហូតដល់មិនមាន ឬក៏មានអ្នកចូលរួមតិចបំផុត។ បញ្ហាដែលក្រុមទណ្ឌិត សម រង្ស៊ី និងបក្ខពួក តែងតែលើកឡើងនោះ គឺជាបញ្ហាដដែលៗ ដែលប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការស្វែងយល់អំពីផលបច្ច័យ នៃការប៉ះពាល់ពីការធ្វើបាតុកម្មនៅក្រៅប្រទេស»។

បើតាម លោក ថុង ម៉េងដាវិត ពលរដ្ឋបានដឹងច្បាស់ពីក្រយៅដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ គឺបង្កូកប្រកាសធ្វើបាតុកម្មដើម្បីតែប្រមូលលុយ មិនមែនបម្រើប្រយោជន៍ប្រជាជនខ្មែរនៅប្រទេសកូរ៉េនោះទេ។ ពោលគឺបាតុកម្មនេះ គ្រាន់តែយកពលរដ្ឋធ្វើជាឆាកល្ខោនរបស់ខ្លួន ដើម្បីបំភ្លៃ បំភាន់ការពិត លាបពណ៌លើរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។

ចំណែក លោក សំ សឿន អ្នកឃ្លាំមើលនយោបាយកម្ពុជា មើលឃើញថា បាតុកម្មក្រុមប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង លែងមានការចូលរួមពីសំណាក់ពលករ និងប្រជាពលរដ្ឋស្នាក់នៅ និងធ្វើការនៅទីនោះទៀតហើយ ជាក់ស្ដែងអ្នកចូលរួមមានតែមនុស្សបួនដប់នាក់ ដែលសុទ្ធតែជាគ្នីគ្នាក្រុមប្រឆាំង ដែលញៀនធ្វើបាតុកម្ម និងបន្តុះបង្អាប់ជាតិឯងប៉ុណ្ណោះ។

លោកបញ្ជាក់ថា «សកម្មភាពធ្វើបាតុកម្មរបស់ពួកគាត់នេះ លែងមានអ្នកចូលរួមហើយ មានតែបួនដប់នាក់ គ្នីគ្នាគាត់តែប៉ុណ្ណោះ ដែលជាក្រុមជ្រុលនិយមញៀននឹងការធ្វើបាតុកម្ម ញៀននឹងការបន្តុះបង្អាប់ជាតិខ្លួនឯង»។
អ្នកឃ្លាំមើលនយោបាយកម្ពុជារូបនេះ បន្ថែមថា បាតុកម្មលែងមានអ្នកចូលរួម ក៏ព្រោះតែ ក្រុមនេះតែងកុហកពលរដ្ឋក្រោមលេសផ្សេងៗ ដើម្បីទាញមនុស្សឱ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពេលពលរដ្ឋចូលរួមជាក់ស្ដែង ក្រុមនេះបែរជានិយាយខុសប្រធានបទ ដែលបានប្រកាសប្រាប់ពលរដ្ឋ ហើយរុញច្រានពលរដ្ឋឱ្យទៅជាអ្នកលាបពណ៌ជាន់ពន្លិចរាជរដ្ឋាភិបាលទៅវិញ ទាំងដែលការលាបពណ៌នោះ គឺពួកគេជាអ្នកនិយាយ។
រីឯ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មើលឃើញថា នយោបាយកៀរគរមនុស្សទៅធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមកំពុងតែសាបរលាបទៅហើយ។ ពេលនេះប្រជាពលរដ្ឋខ្មែរទូទៅ សិស្ស-និស្សិត បញ្ញវន្ត មន្ត្រីរាជការ មានតែការរួបរួមគ្នាអភិវឌ្ឍន៍ ព្យាយាមទប់ស្កាត់មនោគមវិជ្ជាខ្មៅអាក្រក់ ដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍ។
លោកនិយាយថា «យើងឃើញថា អស់ពីបញ្ហារឿងមួយចូលរឿងមួយ នៃការបង្កើតព្រឹត្តិការណ៍របស់ក្រុមជ្រុលនិយម ក៏ដូចជាបងប្អូនពលករនៅបណ្ដាប្រទេសមួយចំនួន បច្ចុប្បន្នគឺមិនមានអ្នកចូលរួមនោះទេ ដោយសារតែបទពិសោធកន្លងមកយន្តការរបស់ក្រុមប្រឆាំង គឺជាទង្វើខុសច្បាប់ ជាក្រុមឧទ្ទាម អញ្ចឹងនៅពេលណាមានប្រជាពលរដ្ឋចូលរួមទង្វើខុសច្បាប់ណាមួយតែងតែមានវិធានពីរាជរដ្ឋាភិបាល»។
លោកប្រធានក្រុមយុវជនសង្គមស៊ីវិល បន្ថែមថា ក្រុមប្រឆាំងជ្រុលនិយម ដែលលក់ក្បាលបម្រើបរទេសមើលមិនឃើញ និងមិនសាទរសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនោះឡើយ។ ក្នុងខួរក្បាលពួកគេតែងបំភ្លៃការពិតពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិផ្សេងៗ ហើយបន្តុះបង្អាប់ ជាន់ពន្លិច និងទម្លាក់កំហុសគ្រប់យ៉ាងលើថ្នាក់ដឹកនាំប្រទេសទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


