ជីវិតកម្សាន្ដ
ដោយសារនយោបាយកាន់តែតានតឹង ភាពយន្ដរបស់ជំទាវទីមួយកូរ៉េ ត្រូវលុបចោលភ្លាមៗ
ភាពយន្តឯកសារអំពីជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee គ្រោងនឹងចាក់ផ្សាយឲ្យទស្សនិកជនបានទស្សនា ប៉ុន្តែចំពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើង ដោយសារតែបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol រឿងនេះបែរត្រូវរំសាយចោលភ្លាមៗ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា ភាពយន្តឯកសារមានចំណងជើងថា First Lady គ្រោងនឹងចេញនៅថ្ងៃទី ១២ ខែធ្នូនេះតែម្ដង។ ការងារនេះនិយាយអំពីលោកស្រី Kim Keon Hee ភរិយារបស់ប្រធានាធិបតីកូរ៉េ Yoon Suk Yeol ដោយស្វែងយល់ពីភាពចម្រូងចម្រាសជាច្រើនអំពីស្ត្រីដែលកើតក្នុងឆ្នាំ ១៩៧២ រួមទាំងការចោទប្រកាន់ពីបទសូកប៉ាន់ និងការជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ។ តួរលេខផ្សេងទៀតដែលពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក៏ត្រូវបានលើកឡើងផងដែរ រួមទាំងគ្រូគង្វាលជនជាតិអាមេរិកដើមកំណើតកូរ៉េ Choi Jae Young ផងដែរ។
លោក Choi គឺជាអ្នកដែលបានផ្តល់ឲ្យភរិយាលោក Yoon នូវកាបូប Dior ក្នុងតម្លៃ ២,២០០ ដុល្លារ និងអំណោយថ្លៃៗផ្សេងទៀតនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ ដោយសារតែរឿងនេះ ស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ត្រូវបានគេសួរចម្លើយផ្ទាល់នៅអគាររដ្ឋាភិបាលមួយក្នុងរយៈពេល ១២ ម៉ោងក្នុងខែកក្កដា មួយខែក្រោយមក ការិយាល័យរដ្ឋអាជ្ញាកូរ៉េបានកំណត់ថា អំណោយខាងលើមិនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មណាមួយរបស់ប្រធានាធិបតី ក៏មិនអាចដោះដូរបាននូវការអនុគ្រោះណាមួយដែរ។
ក្រៅពីនេះ តួអង្គពីរផ្សេងទៀតទាក់ទងនឹងលោកស្រី ក៏លេចមុខក្នុងរឿងនេះដែរ។ ពួកគេគឺលោក Lee Myung Soo អ្នកកាសែតរបស់ Voice of Seoul ដែលបានសន្ទនាតាមទូរស័ព្ទរយៈពេល ៧ ម៉ោងជាមួយលោកស្រី Kim ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីកូរ៉េទី ២០ និងលោក Chung Dae Taek អ្នកជំនួញពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់ក្នុងការដោះស្រាយជាមួយគ្រួសារលោកស្រីជាងមួយទសវត្សរ៍។
ទោះបីជាយ៉ាងនេះក្ដី លោក Kim Tae Hoon នាយកប្រតិបត្តិនៃក្រុមហ៊ុន Today’s Pictures ដែលជាផលិតករម្នាក់នៃខ្សែភាពយន្តនេះបាននិយាយថា «ខ្ញុំសង្ឃឹមថាមនុស្សដែលគ្មានចំណូលចិត្តផ្នែកនយោបាយ និងក្មេងជំនាន់ក្រោយបានទស្សនាខ្សែភាពយន្តនេះដោយគ្មានការរើសអើង»។
ដំបូងឡើយ ភាពយន្តនេះត្រូវបានគ្រោងនឹងចាក់បញ្ចាំងនៅមុខរដ្ឋសភាកូរ៉េ។ ប៉ុន្តែ នៅក្នុងបរិបទនៃភាពតានតឹងផ្នែកនយោបាយដែលកើនឡើង ទាក់ទងនឹងបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol កាលវិភាគត្រូវបានបង្ខំឲ្យលុបចោល។ លេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹងដល់ថា ពួកគេមិនអនុញ្ញាតឲ្យមានការបញ្ចាំងភាពយន្តស្ត្រីទីមួយនៅក្នុងរដ្ឋសភាទេ។ ជាពិសេស គណបក្សអំណាចជាតិដែលកំពុងកាន់អំណាចបានជំទាស់យ៉ាងខ្លាំង ចំពោះការបញ្ចាំងភាពយន្តក្នុងអំឡុងពេលដំណើរការជ្រើសរើសទីតាំង ដែលនាំឲ្យមានការមិនយល់ព្រម។
យ៉ាងណាមិញ ការចេញផ្សាយខ្សែភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន នៅពេលដែលរលកនៃការតវ៉ាប្រឆាំងនឹង Blue House កំពុងពុះកញ្ជ្រោលពេញទឹកដីកូរ៉េ។ អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិដែរថា ពួកគេគួរតែមើលរឿងនេះ និងចង់ឲ្យចាក់ផ្សាយរឿងនៅគ្រប់ទីកន្លែង បើគេរាយការណ៍រឿងពុករលួយពិតមែន។ អ្នកខ្លះថែមទាំងស្នើឲ្យមានចាក់ក្នុងរោងកុន និងត្រៀមខ្លួនទិញសំបុត្រមើលភាពយន្តឯកសារនេះយ៉ាងគគ្រឹកគគ្រេងផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ងៀមស្ងាត់មកជាយូរ តារា K-pop ប៉ុន្មានរូប ហ៊ានចេញមុខអំពាវនាវឲ្យមានការចោទប្រកាន់លោក Yoon
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


