Connect with us

ព័ត៌មានជាតិ

ខេត្តទាំង៦ បានប្រកាសផ្អាកពិធីមង្គលការក្រោយសម្តេចស្នើឲ្យពិចារណា

បានផុស

នៅ

ចាប់តាំងពីការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាជ្ញាធរតាមបណ្តាខេត្តមួយចំនួន បានប្រកាសផ្អាកការរៀបចំពិធីមង្គលការ និងពិធីជប់លៀងបុណ្យផ្សេងៗ ជាបន្តបន្ទាប់។

ខេត្តដែលប្រកាសផ្អាកពីធីមង្គលការបណ្តោះអាសន្ន បន្ទាប់ពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែនស្នើឲ្យពិចារណារួមមាន ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ពិចារណា ក្នុងការផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងធីបុណ្យផ្សេងៗ ដើម្បីទប់ស្តាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ក្នុងសហគមន៍ ២០ កុម្ភៈ។

សម្តេចស្នើឲ្យខេត្ត​ទាំងអស់ធ្វើការពិចារណា ផ្អាក ឬដាក់ចេញវិធានការ ដោយអង្វរដល់ប្រជា​ពលរដ្ឋមានការយោគយល់។ គិតត្រឹមម៉ោង ៥ ល្ងាចនេះ ខេត្តដែលបានប្រកាសផ្អាកពិធីមង្គលការ និងបុណ្យផ្សេងៗរួមមាន៖

  • ខេត្តតាកែវ
  • ខេត្តបន្ទាយមានជ័យ
  • ខេត្តកំពង់ឆ្នាំង
  • ខេត្តកែប
  • ខេត្តបាត់ដំបង
  • ខេត្តក្រចេះ
  • ខេត្តកំពត
  • ខេត្តមណ្ឌលគិរី
  • ខេត្តព្រៃវែង
  • ខេត្តស្វាយរៀង
  • ខេត្តកំពង់ស្ពឺ
  • ខេត្តកំពង់ចាម
  • ខេត្តកោះកុង
  • ខេត្តឧត្តមានជ័យ
  • ខេត្តព្រះវិហារ
  • ខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម