សន្តិសុខសង្គម
ពលរដ្ឋស្នើអាជ្ញាធរពន្លឿនការជួសជុលផ្លូវបេតុងមួយខ្សែដែលកំពុងបង្កគ្រោះថ្នាក់ដោយសារសរសៃដែក
ផ្លូវបេតុងមួយខ្សែប្រវែង១០០ម៉ែត្រ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយផ្នែកមួយចំនួនមានសរសៃដែកលៀនចេញមកក្រៅ ដែលបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដួលដោយសារសរសៃដែកនេះ។

អ្នកស្រី សៀក លីន ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា សភាពខូចខាតផ្លូវនេះ គឺមិនអាចចាក់ក្រួស ឬ ខ្សាច់ដើម្បីបំពេញជង្ហុកបាននោះឡើយ ដោយសារតែជង្ហុកនីមួយៗធំខ្លាំងណាស់ទោះបីជាចង់ប្រមូលលុយពលរដ្ឋរស់នៅតំបន់នោះយកមកទិញខ្សាច់ ឬថ្មក៏ត្រូវចំណាយថវិកាច្រើននោះដែរ។ ប្រភពដដែលបន្តថា នៅពេលថ្មីៗនេះ មានអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះបានដួលម៉ូតូរងរបួស ដោយសារទាក់ជាមួយសរសៃដែកដដែលលៀនចេញមកក្រៅ។

អ្នកស្រី សៀក លីន ស្នើសុំជួយពន្លឿនក្នុងការជួសជុលផ្លូវបេតុងដែលកំពុងរងខូចខាតទាំងស្រុងនេះផង ព្រោះថាចំណុចផ្លូវនេះ គឺកំពុងបង្កការលំបាកទៅដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះ ជាពិសេសនៅពេលធ្វើដំណើរពេលយប់ ងាយនឹងអាចគ្រោះថ្នាក់។

គួរបញ្ជាក់ដែរថា កាលពីខែតុលា ឆ្នាំ២០២៤ កម្ពជាថ្មី ធ្លាប់បានទំនាក់ទំនងទៅលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោកបានអោយដឹងថា លោកនឹងចាត់មន្រ្តីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យជាបន្ទាន់។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការជួសជុលឡើងវិញនោះឡើយទេ៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


