សន្តិសុខសង្គម
អគ្គស្នងការរងឲ្យកងកម្លាំងនគរបាលត្រូវធានាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម
ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានណែនាំកម្លាំងនគរបាល ត្រូវធានាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដូចនាបច្ចុប្បន្ននេះ។ ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាទបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការរដ្ឋាននគបាលខេត្តកំំពត កាលពីរសៀលថ្ងៃទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ក៏បានរំលេចនូវអ្នកមានស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាននៅឆ្នាំ២០២៤ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឆ្លាតវៃរបស់សម្ដេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់កងកម្លាំងនគរបាលជាតិឱ្យបង្កើការយកចិត្តទុកដាក់ក្នុងការរៀបចំវិធានការទប់ស្កាត់ និងបង្ក្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយមដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដូចនាបច្ចុប្បន្ននេះ។

លោកក៏បានណែនាំកម្លាំងនគរបាល ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម។ ខណៈដែលឯកឧត្តមអភិបាលខេត្តកំពតបានកោតសរសើរ និងណែនាំដល់កងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ លើកការងារការពារព្រំដែន។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងស្នងការខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។

បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត បានបង្ហាញឱ្យដឹងថា ការងារគ្រប់គ្រង់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


