ជីវិតកម្សាន្ដ
និសា និង នីកូ ធ្វើឱ្យអ្នកគាំទ្រអន្ទះសា ក្រោយបង្ហើបឈុតខ្លីរឿង “ឃុនឆាង ឃុនផែន” ត្រៀមចេញ MV ឆាប់ៗ
សាធារណជន ពិសេសអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះ ២ដួង គឺអ្នកនាង សុគន្ធ និសា និងលោក នីកូ កំពុងមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញឈុតឆាក MV ខ្លះៗ ក្នុងការថតសម្តែងចម្រៀងនូវប្រវត្តិស្នេហា “ឃុនឆាង ឃុនផែន” ក្នុងស្រុកសុីផាន់ ។

ការចែករំលែកឈុតឆាកខ្លីៗដោយមានទាំងធ្វើពិធីក្រុងពាលីនៅចេតិយ ដែលជាតឹកតាងតំណាងប្រវត្តិស្នេហា ឃុនឆាង ឃុនផែន និង នាងភឹម ពីសំណាក់តារាចម្រៀងទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកំពុងរង់ចាំអ៊ុតមើលដោយក្តីអន្ទះសា និងចង់ដឹងខ្លាំង។ ខណ:ដែលសាមុីខ្លួន បានបញ្ជាក់ថា ត្រៀមនឹងចេញក្នុងពេលឆាប់ខាងមុខនេះ ២០២៥ ។

តាមរយៈ Poster បញ្ជាក់ថា រូបភាពដែលបង្ហាញនេះ គឺជារឿងរ៉ាវស្នេហាក្នុងស្រុកសុីផាន់ ដែលសម្តែងដោយតារាចម្រៀងស្រីល្បីឈ្មោះ សុគន្ធ នីសា និងតារាចម្រៀងដ៏ស្រស់សង្ហា នីកូ ខណៈក្នុងនោះ ក៏មានតួអង្គសំខាន់មួយទៀត ចូលរួមសម្តែង គឺលោក នួន សុធារក្ស ។
ក្នុងនោះ ក៏មានបញ្ជាក់ផងដែរថា ជាសម្តែងក្នុង MV ចម្រៀង ២បទ គឺបទ “ប្រាប់ផង” ច្រៀងដោយលោក នីកូ និងមួយបទទៀតចំណងជើង “ម្នាក់ស្រលាញ់ម្នាក់អាណិត” ច្រៀងដោយ អ្នកនាង សុគន្ធ និសា ហើយគ្រោងនឹងចេញ MV ផ្លូវការឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


