ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបើកកិច្ចប្រជុំលើកដំបូងពិនិត្យសំណុំរឿងលោក Yoon
ចៅក្រមតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងទាំង៦រូបដែលស្ថិតនៅក្នុងតូនាទីបានបើកកិច្ចប្រជុំជាលើកដំបូងដើម្បីពិនិត្យមើលសំណុំរឿងដកអំណាចប្រធានាធិបតី លោក Yoon Suk Yeol ដែលបានប្រកាសច្បាប់អាជ្ញាសឹកត្រឹមតែរយៈពេល៦ម៉ោង មុនសភាបោះឆ្នោតជំទាស់។

សារព័ត៌មានកូរ៉េខាងត្បូង Korea Herald បានរាយការណ៍ថា ក្នុងដំណើរការកិច្ចប្រជុំដំបូងនេះ ចៅក្រមទាំង៦រូបត្រូវគេរំពឹងថា នឹងចែករំលែកការយល់ឃើញលើដំណោះស្រាយថាតើត្រូវតម្កល់សេចក្តីសម្រេចរបស់សភា ឬក៏ត្រូវច្រានចោល។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនាពេលនេះកំពុងប្រឈមការខ្វះសមាសភាពចៅក្រមរហូតដល់៣រូប ដើម្បីធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះពេញលក្ខណៈចំនួន៩រូប ហើយ ការសម្រេចសេចក្តីបានការដើម្បីដកហូតដំណែងប្រធានាធិបតី Yoon Suk Yeol គឺត្រូវការសំឡេង២ភាគ៣ ឬ៦សំឡេងក្នុងចំណោមចៅក្រម៩រូប។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េដដែល រដ្ឋសភាជាតិដែលគ្រប់គ្រងស្ទើរតែ២ភាគ៣ដោយគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព កំពុងតែពន្លឿននីតិវិធីដើម្បីស្នើតែងតាំងចៅក្រម៣រូប ក្នុងនោះ២រូបស្នើដោយគណបក្សប្រជាធិបតេយ្យ និង១រូបតាំងតែងដោយគណបក្សអំណាចប្រជាជនរបស់លោក Yoon Suk Yeol ដើម្បីទៅបំពេញកៅអីដែលខ្វះនោះ។
តាមការរំពឹងទុករដ្ឋសភាកូរ៉េនឹងបោះឆ្នោតដើម្បីតែងចៅក្រម២រូបដែលស្នើដោយគណបក្សប្រឆាំងនៅថ្ងៃទី២៣ខែធ្នូ និង ប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ចៅក្រមមួយរូបដែលស្នើដោយបក្សកាន់អំណាចនៅថ្ងៃទី២៤ខែធ្នូ។
ក្នុងករណីដែលសមាសភាពចៅក្រមទាំង៩រូបខាងលើត្រូវបានអនុម័តយល់ព្រម នោះចៅក្រម៤រូបនឹងមានសមាសភាពមកពីគណបក្សប្រឆាំង និងចៅក្រម៥រូបមានប្រវត្តិតែងតាំងដោយប្រធានាធិបតី Yoon និងគណបក្សកាន់អំណាចរបស់លោក។
ទោះបីជាបែបណាក្តី នៅតែមានការជជែកដេញដោលយ៉ាងខ្លាំងថា ទោះបីសភាអនុម័តបេក្ខភាពចៅក្រមទាំង៣រូបក៏ដោយ ក៏ប្រធានាធិបតីស្តីទី លោក Han Duck-soo មិនមានអំណាចតែងតាំងចៅក្រមទាំងនោះចូលទៅក្នុងប្រអប់ឡើយ ដោយសារអំណាចប្រធានាធិបតីគ្រាន់តែព្យួរ មិនមែនទំនេរទេ។ បើកៅអីប្រធានាធិបតីទំនេរ នោះទើបប្រធានាធិបតីស្តីទីមានសិទ្ធិតែងតាំង។
សភាជាតិកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រទម្លាក់លោក Yoon Suk Yeol ពីអំណាច ដោយសំឡេង ចំនួន២០៤ទល់នឹងសំឡេងប្រឆាំង៨៥ កាលថ្ងៃទី១៤ខែធ្នូ ដោយសារតែការចោទប្រកាន់ប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកខុសច្បាប់រដ្ឋធម្មនុញ្ញ បង្កភាពវិកវរនៅក្នុងប្រទេស៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


