សេដ្ឋកិច្ច
ចុងឆ្នាំ២០២៤នេះ ទីផ្សារដូងក្រអូបមានតម្រូវការខ្ពស់
ម្ចាស់កសិដ្ឋានដាំដូងក្រអូបមួយ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា សម្រាប់ចុងឆ្នាំ២០២៤នេះ ទីផ្សារដូងក្រអូប ហាក់មានតម្រូវការខ្ពស់ បើធៀបនឹងរដូវវស្សាកន្លងទៅ ដោយសង្កេតឃើញថាមានឈ្មួញជាច្រើន បានចុះមកទិញដល់ចម្ការផ្ទាល់។

ជាម្ចាស់ចម្ការដូងក្រអូប «Darling Farm» កញ្ញា កេង សុចិន្តា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ចុងឆ្នាំ២០២៤នេះ ការលក់ចេញដូងក្រអូបស្រស់នៅក្នុងចម្ការរបស់កញ្ញា ហាក់មានតម្រូវការខ្ពស់ បើធៀបនឹងរដូវវស្សាកន្លងទៅ ដោយកញ្ញាសង្កេតឃើញថាមានឈ្មួញចុះមកទិញដល់ចម្ការផ្ទាល់ ដើម្បីយកទៅលក់បន្តទៀត។ ចិន្តា បន្តថា ចំពោះការប្រមូលផលវិញ រយៈពេលពេលមួយខែ កសិដ្ឋានរបស់កញ្ញា ធ្វើការប្រមូលផលដូងស្រស់ ៤ដង ឬអាចថា៣ដង ក្នុងមួយខែ។

សម្រាប់ការប្រមូលផល បើគិតជារយៈពេល១ខែនេះដែរ កសិដ្ឋានអាចប្រមូលផលបានចន្លោះ ៨០០០ផ្លែ ទៅ ១០ ០០០ផ្លែ។ ចំពោះតម្លៃវិញក៏មិនសូវខុសគ្នាប៉ុន្មានពីពេលកន្លងទៅ តម្លៃគឺគិតទៅតាមទំហំចាប់ពី១៥០០រៀល ទៅ ២០០០រៀល ក្នុងមួយផ្លែ។

កញ្ញា កេង សុចិន្តា បានប្រាប់ឱ្យដឹងទៀតថា ទាក់ទងនឹងទីផ្សារដូងក្រអូបនេះ កសិដ្ឋានរបស់កញ្ញា ត្រឹមតែអាចផ្គត់ផ្គង់បានសម្រាប់ខេត្តមួយចំនួន ក្នុងនោះមានដូចជា៖ ខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ តែប៉ុណ្ណោះ។

ម្ចាស់ចម្ការរូបនេះ ក៏បានបង្ហើបឱ្យដឹងដែរថា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ កញ្ញាក៏មានគម្រោងបង្កើតនូវកន្លែងកែច្នៃផ្លែដូងស្រស់ និងវេចខ្ជាប់ សម្រាប់នាំចេញទៅកាន់ផ្សារទំនើបផ្សេងៗ ក្នុងប្រទេសកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា កសិដ្ឋានដូងក្រអូប «Darling Farm» មានទីតាំងស្ថិតនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នមានផ្ទៃដីដាំដុះសរុបចំនួន ៥ហិកតា ដែលជាមធ្យមកសិដ្ឋានអាចប្រមូលផលផ្លែដូងស្រស់ បានចន្លោះពី ៨០០០ផ្លែ ទៅ ១០ ០០០ផ្លែ ក្នុង១ខែ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


