ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ចុះត្រួតពិនិត្យ និងជំរុញការអ៊ុតកៅស៊ូ ជួសជុលជង្ហុកសំបុកមាន់ មុខវិទ្យាល័យបាក់ទូក
លោកអភិបាលខណ្ឌ ៧ មករា បានបន្តដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងការដ្ឋាន ជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូឡើងវិញ បានឆាប់រហ័ស ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរនៅកំណាត់ផ្លូវ ១៦៩ មុខវិទ្យាល័យបាក់ទូក។

ជាក់ស្ដែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលការដ្ឋានកំពុងជួសជុលផ្លូវខូចជង្ហុកសំបុកមាន់ដែលត្រូវកាយដីខូចគុណភាពចេញ ដាក់ថ្មបង្ហាប់ រួចអ៊ុតកៅស៊ូ ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ ដើម្បីសង្កេតមើលថា ក្រុមហ៊ុនវិនិយោគ ធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានគុណភាពស្តង់ដារ និងជំរុញពន្លឿនការងារអ៊ុតកៅស៊ូបានលឿនឆាប់រហ័ស។

ក្នុងនោះដែរ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ប្រព័ន្ធលូបង្ហូរទឹកជាដើម។ ដូច្នេះ អាជ្ញាធរខណ្ឌ ៧ មករា បានសង្កេតឃើញថា កំណាត់ផ្លូវលេខ ១៦៩ មុខវិទ្យាល័យបាក់ទូក ចាប់ពីចំណុចក្ដាន់ ២ រហូតដល់ស្តុបនាងគង្ហីងក្នុងមូលដ្ឋានខណ្ឌ ៧ មករា មានសភាពខូចខាត កៅស៊ូស្ដើងខូច ត្រូវបានរដ្ឋបាលខណ្ឌដាក់ក្នុងគម្រោង ជួសជុលឡើងវិញ ដោយតាមស្ថានភាព ចំណុចខូចច្រើន អ៊ុតកៅស៊ូប្រភេទ AC ឡើងវិញ ចំណុចខូចបន្តិចបន្តួច ជួសជុលបែបសំបុកមាន់។

លោកអភិបាល បានបញ្ជាក់ថា សូមក្រុមហ៊ុនទទួលវិនិយោគ ត្រូវគិតគូរឲ្យបានខ្ពស់ពីផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅអមសងខាងកំណាត់ផ្លូវមានការដ្ឋាន ជាពិសេសត្រូវធ្វើតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ហើយត្រូវធ្វើឲ្យបានលឿន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ។

ជាចុងក្រោយ លោកអភិបាល ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមទុកដាក់សំរាមឲ្យត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងកំណត់ ជៀសវាងទុកដាក់គ្មានសណ្ដាប់ធ្នាប់ ពេលមានភ្លៀងធ្លាក់ ហូរអណ្ដែតចូលប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹក៕
អត្ថបទ ៖ សុភា




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ