ព័ត៌មានអន្ដរជាតិ
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
ស្ថានទូតនៃប្រទេសអាល់បានី អាហ្សង់ទីន ម៉ុងតេណេហ្គ្រោ ប៉ាឡេស្ទីន ព័រទុយហ្គាល់ និងម៉ាសេដ្វានខាងជើង ត្រូវបានខូចខាត ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ទៅលើរដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រទី២០ធ្នូ។

លោក Heorhiy Tykhy អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ថា៖ «ស្ថានទូតទាំងអស់នេះស្ថិតនៅក្នុងអគារតែមួយ ដែលរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ ទាំងនេះគឺជាស្ថានទូតនៃប្រទេសអាល់បានី អាហ្សង់ទីន ប៉ាឡេស្ទីន ម៉ាសេដ្វានខាងជើង ព័រទុយហ្គាល់ និងម៉ុងតេណេហ្គ្រោ។ អគារនោះបានបាក់បង្អួច ទ្វារ និងខូចខាតបំណែកនៃពិដាន»។
លោកបានបន្ថែមថា៖ «នេះគឺជាការវាយប្រហារ និងបំផ្ទុះដ៏ព្រៃផ្សៃដោយរុស្ស៊ី ចំពោះស្ថាប័នការទូត»។
រដ្ឋាភិបាលប្រទេសម៉ាសេដ្វានខាងជើង និងអាល់បានី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់រុស្ស៊ី។ ចំណែកឯប្រធានផ្នែកការទូតថ្មីរបស់សហភាពអឺរ៉ុប លោក Kaja Kallas ក៏បានថ្កោលទោសការវាយប្រហារដែលបានបំផ្លាញស្ថានទូតព័រទុយហ្គាល់ផងដែរ។
សូមបញ្ជាក់ថា ក្រោយលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បង្អួតសមត្ថភាពយោធារបស់ខ្លួនបានមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែរុស្ស៊ី បាញ់មីស៊ីល Ballistic ចំនួន៨គ្រាប់ សន្ធាប់លើទីក្រុងកៀវ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង១២នាក់រងរបួស។ តាមការបញ្ជាក់ពីភាគីអ៊ុយក្រែន, មីស៊ីលទាំង៨គ្រាប់នោះ រួមមានទាំងប្រភេទ Iskander-M និងមីស៊ីល KN-23 របស់កូរ៉េខាងជើងផងដែរ ប៉ុន្តែក្នុងនោះមាន ៥គ្រាប់ត្រូវបាញ់ទម្លាក់៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន