ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យស្រុក២ រៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈមានពលករច្រើនកំពុងធ្វើចត្តាឡីស័ក
ដោយមើលឃើញថា ចំនួនពលករច្រើននៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកចំនួន២ គឺស្រុកថ្មគោល និងស្រុកបវេល លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកទាំង២ ត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។

ដោយការរៀបចំនេះ មណ្ឌលចត្តាឡីស័កបន្ថែមនេះ ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹកភ្លើងអគ្គិសនីនិងផ្ដល់របបអាហារឲ្យបានគ្រប់គ្រាន់ផង។ក្រៅពីនេះ ក៏ត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករនិងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលផងដែរ។ ការណែនាំដល់អាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធឲ្យរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមក្នុងស្រុក២ខាងលើនេះនូវ ខណះដែលលោក ងួន រតនៈអភិបាលនៃគណៈអភិបាលនៃគណៈអភិបាលខេត្តកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានចុះពិនិត្យស្ថានភាពទូទៅនិងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។ក្នុងដំណើរចុះពិនិត្យនេះដែរក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀតផងដែរដើម្បីចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកតាមបន្ទាត់ព្រំដែនមានដូចជា:ស្រុកថ្មគោល,ស្រុកបវេល,ស្រុកសំពៅលូននិងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។



មន្ត្រីសាលាខេត្តបានបញ្ជាក់ដែរថា បច្ចុប្បន្នស្រុកជាប់ជាយដែនរួមមានស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូនចាប់ផ្ដើមមានភាពធូរស្រាល ប៉ុន្តែស្រុកមួយចំនួននៅខាងក្នុងមានកំណើនពលករច្រើនពិសេសនៅមុនរដូវបុណ្យចូលឆ្នាំខាងមុខនេះ។ ហើយក្នុងខេត្តបាត់ដំបងគិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជូនពលករជាង១០០០នាក់ទៅរាជធានីខេត្តផ្សេងនិងមានពលករជាង២០០០នាក់ផ្សេងទៀត មានលំនៅឋានក្នុងខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែន ខណៈបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន២៣១៥នាក់៕



អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ មង្គលការនៅសំរោង ជាប់ពាក់ព័ន្ធដល់ស្រុកទ្រាំង អាជ្ញាធរចុះយកសំណាកថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


